ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ គម្រោង“លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា” ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានលើកឡើងថា គម្រោង“លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា” ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដែលនឹងចូលរួមចំណែកដល់ការអនុវត្តប្រព័ន្ធគាំពារសង្គមបានគ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីបិទបញ្ចប់គម្រោង “លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា”កាលពីរសៀលថ្ងៃទី ១៩ ធ្នូ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គម្រោង“លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា” មានរយៈពេលអនុវត្តចំនួន ៤ ឆ្នាំ (២០២១-២០២៤) ក្រោមការឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប។ តាមរយៈពិធីបិទគម្រោងនេះ បានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលនានា ក៏ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារអនុវត្តបន្តផងដែរ។

លោកបណ្ឌិត ក៏បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តគម្រោង ចំនួន ៤ រួមមាន ៖ (១) ការពង្រីកវិសាលភាពគ្របដណ្ដប់គាំពារសង្គម (២) ការពង្រឹងនិរន្តរភាពហិរញ្ញវត្ថុ (៣) ការពង្រឹងការសម្របសម្រួលស្ថាប័ន និង (៤) គោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន និងសមធម៌។

លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអន្តរជាតិខាងការងារ (ILO) សហភាពអឺរ៉ុប (EU) អង្គការយូនីសេហ្វ (UNICEF) ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តគម្រោង“លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា” ប្រកបដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាគួរជាទីមោទន។

ជាមួយគ្នានេះផងដែរ លោកបណ្ឌិត បានសង្ឃឹមយ៉ាងមុតមាំថា បើទោះបីជាគម្រោងនេះត្រូវបានបញ្ចប់ ប៉ុន្តែប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នៅតែទទួលបានការបន្តគាំទ្រពីសភាពអឺរ៉ុប អង្គការ UNICEF ជាពិសេសអង្គការ ILO និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការអនុវត្តប្រព័ន្ធគាំពារសង្គមបានគ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ និងគោលនយោបាយជាតិ ព្រមទាំងផែនការសកម្មភាពរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


