ព័ត៌មានជាតិ
បិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប
លោកស្រីអភិបាលខេត្តកោះកុង បានប្រកាសជូនដំណឹងបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោបលើផ្ទៃទឹកទំហំ ១ ២៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង។

តាមរយៈលិខិតជូនដំណឹងចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដល់ប្រជានេសាទទាំងអស់ថា ការធ្វើនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោបត្រូវបានហាមឃាត់ការនេសាទ ព្រោះថាជារដូវត្រីបន្តពូជ និងពងកូន ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
លោកស្រីអភិបាលខេត្តបន្ថែមថា ការបិទសកម្មភាពនេសាទត្រីកាម៉ុង ធ្វើឡើងលើផ្ទៃទឹកទំហំ ១ ២៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង។ ដូច្នេះ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុងនៅក្នុងតំបន់គ្រប់គ្រង ដែនជម្រកសុវត្តិភាពត្រីកាម៉ុងពាមក្រសោបទាំងអស់ មេត្តាបញ្ឈប់សកម្មភាពធ្វើនេសាទត្រីកាម៉ុងជាកំហិត។ ប្រជានេសាទទាំងអស់ នឹងបន្តធ្វើនេសាទជាធម្មតាឡើងវិញនៅពេល ផុតរយៈពេលនៃការ បិទការនេសាទនេះ។

លោកស្រី មិថុនា ភូថង សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមចំណែកគ្រប់គ្រងផលស្តុក ត្រីកាម៉ុងឱ្យមាននិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យល្អប្រសើរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានការពារអភិរក្ស និងប្រើប្រាស់ត្រីកាម៉ុងប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ។ ករណីប្រជានេសាទ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
នៅពាក់កណ្តាលឆ្នាំ២០២៤នេះ ទិន្នផលនេសាទដែលប្រមូលសរុបក្នុងខេត្តកោះកុងមាន ២៤.២៤១តោន ក្នុងនោះមានផលនេសាទទឹកសាប និងទឹកប្រៃ។ បើធៀបនឹងរយៈពេលដូចគ្នាថយចុះបន្តិចបន្តួចប៉ុណ្ណោះ ព្រោះតែតម្រូវការបញ្ជាទិញលក់មិនសូវច្រើន។


លោកនាយខណ្ឌរដ្ឋបាលផលជលខេត្តកោះកុងបន្ថែមថា ទិន្នផលនេសាទដែលប្រមូលបានច្រើនជាងគេ គឺខ្យងចំពុះទាមានចំនួន ៧ ពាន់តោន និងគ្រែងឈាមចំនួន ៨៩៧ តោន ហើយក៏មានការកែច្នៃជាផលិតផលក្រៀមៗផងដែរ មានដូចជា៖ បង្គងក្រៀម កាពិ មឹកក្រៀម និងទឹកត្រីជាដើម ដើម្បីបញ្ចេញយកទៅលក់បន្តនៅរាជធានី និងបណ្តាខេត្តផ្សេងៗទៀត៕

អត្តបទ៖ សិរីវឌ្ឍន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


