Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ សាកលវិទ្យាល័យថៃនឹងបន្តចូលរួមបណ្តុះបណ្តាលអ្នកសិក្សាឲ្យក្លាយជាកម្លាំងដ៏មានសក្ដានុពលអភិវឌ្ឍសេដ្ឋកិច្ចជាតិ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា សង្ឃឹមជឿជាក់ថា
សាកលវិទ្យាល័យ មហាសារ៉ាខាម នៃប្រទេសថៃ នឹងបន្តជួយគាំទ្រផ្នែកការអភិវឌ្ឍបរិក្ខារបង្រៀន និងបណ្តុះបណ្តាលអ្នកសិក្សាដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងដ៏មានសក្ដានុពលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យមហាសារ៉ាខាមកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យ មហាសារ៉ាខាម ដែលតែងតែជួយគាំទ្រដល់វិស័យអប់រំនៅប្រទេសកម្ពុជាដោយសាកលវិទ្យាល័យតែងតែផ្តល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សកម្ពុជារហូតដល់ ២៥៧នាក់ ដែលក្នុងនោះ ២២០នាក់ បានត្រឡប់មកប្រទេសកម្ពុជាវិញ និងបានប្រើប្រាស់ជំនាញភាសារបស់ខ្លួន ទទួលបានជោគជ័យក្នុងការងារ ដោយសិស្សបញ្ចប់ការសិក្សាមួយចំនួនបានក្លាយជាគ្រូបង្រៀនភាសាថៃនៅក្នុងប្រទេសកម្ពុជាថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យមហាសារ៉ាខាម និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ជាពិសេសចំពោះការជួយគាំទ្រផ្នែកបច្ចេកទេសទៅលើការរៀន
និងបង្រៀនភាសាថៃក្នុងប្រទេសកម្ពុជា និងសង្ឃឹមជឿជាក់ថា សាកលវិទ្យាល័យមហាសារ៉ាខាម នឹងបន្តជួយគាំទ្រផ្នែកការអភិវឌ្ឍបរិក្ខារបង្រៀន និងបណ្តុះបណ្តាលអ្នកសិក្សារួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងដ៏មានសក្ដានុពលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

លោកស្រីបណ្ឌិត Sarinthree Udchachone តំណាងសាកលវិទ្យាល័យមហាសារ៉ាខាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែចូលរួមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាច្រើនឆ្នាំកន្លងមកនេះ។

លោកស្រីបានបញ្ជាក់ថា សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៤ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម