ព័ត៌មានជាតិ
លោក សុខ សម្បត្តិ អញ្ជើញចែកអំណោយដល់ក្រុមគ្រូពេទ្យនិងកម្លាំងសមត្ថកិច្ចប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ
លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ រូមនឹងមន្ត្រីសាលាខណ្ឌបានអញ្ជើញចែកសម្ភារៈការពារទប់ស្កាត់ជំងឺកូវីដ-១៩និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រូពេទ្យ និងកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក សុខ សម្បត្តិ បានអរគុណដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តឡីស័ករាជធានីភ្នំពេញនេះដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល និងទប់ស្កាត់តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ ទន្ទឹមនឹងនេះក្រុមគ្រូពេទ្យ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហត្ថក៏ត្រូវមើលថែទាំនិងប្រុងប្រយ័ត្នខ្លួនឯងឲ្យបានខ្ពស់ផងដែរពីកាការពារអំពីជំងឺដ៏កាចសាហាវនេះ។

អំណោយដែលចែកជូនក្រុមគ្រូពេទ្យក្នុងមណ្ឌលចត្តឡីស័កនាពេលនោះរួមមាន ១ម៉ាសពេទ្យ១កេះធំស្មើ១០០០M ២ទឹកសុទ្ធ៥០កេះ ៣មី១០កេះតូច ៤ម៉ាស៤ស្រទាប់១កេះធំស្មើរ២៥០០M ៥នំសាច់ជ្រូកផាត់១កេះ ៦កង្ហារ២០គ្រឿង។ ចំណែកកម្លាំងសមត្ថកិច្ចដែលឈរជើងការពារក្នុងមណ្ឌលចត្តឡីស័កនេះរួមមាន១ ទឹកសុទ្ធ២០កេះ ៣មី១០កេះតូច ៤ម៉ាស៤ស្រទាប់១កេះធំស្មើ២៥០០M៥កង្ហារ០៥គ្រឿង ៦មី១០កេះតូច។

ដោយឡែកប៉ូលិសខណ្ឌដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ រួមមានទី១ ទឹកសុទ្ធ១៥កេះ ទី២មី១០កេះតូច ទី៣ម៉ាស៤ស្រទាប់១កេះធំស្មើរ២៥០០M ទី៤កង្ហារ០៥គ្រឿង ទី៥មី៥កេះតូចទី៦ម៉ាសពេទ្យ៥ប្រអប់ស្មើរ៥០M។ រីឯកម្លាំងកងរាជអាវុធហត្ថប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ រួមមានទី១ ទឹកសុទ្ធ១៥កេះ ទី២មី១០កេះតូច ទី៣ម៉ាស៤ស្រទាប់១កេះធំស្មើរ២៥០០M ទី៤កង្ហា០៥គ្រឿង ទី៥មី៥កេះតូច ទី៦ម៉ាសពេទ្យ៥ប្រអប់ស្មើរ៥០M៕
អត្ថបទ ៖ ឧត្តរ៉ា



-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


