ព័ត៌មានជាតិ
វិទ្យាល័យតេជោសៀមប៉ាង ខេត្តស្ទឹងត្រែង រៀបចំពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា ដើម្បីតម្រង់ទិសសិស្ស
វិទ្យាល័យតេជោសៀមប៉ាង ស្ថិតនៅខេត្តស្ទឹងត្រែង បានរៀបចំការពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីតម្រង់ទិសសិស្សមានឱកាសបានជួបជាមួយស្ថាប័នរដ្ឋ និងឯកជន អាចឱ្យពួកគេសិក្សាស្វែងយល់បានច្រើន ការពិភាក្សានានាដើម្បីងាយស្រួលក្នុងការសម្រេចចិត្តរើសជំនាញសិក្សារបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា លើបណ្តាញសង្គមហ្វេសប៊ុក។

បើតាមក្រសួងអប់រំ លោកបណ្ឌិត សំអោ អង្គារតន៍ អគ្គនាយករងគោលនយោបាយនិងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍អប់រំតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សតាមរយៈការបង្កលក្ខណៈជួបគ្នាដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្ដល់ឱកាសដល់សិស្ស បានសិក្សាស្វែងយល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិផ្ទាល់ខ្លួនបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា និងការរៀបចំផែនការសិក្សា នាពេលខាងមុខ។ ជាមួយគ្នានេះ កម្មវិធីពិព័រណ៍នៅកម្រិតសាលារៀន ក៏ជាផ្នែកមួយនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ដែលក្រសួងអប់រំ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ ក្នុងការជំរុញការអនុវត្តនៅកម្រិតសាលារៀនផងដែរ។

នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្ររបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា បានរៀបចំ “ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា” នៅវិទ្យាល័យតេជោសៀមប៉ាង ខេត្តស្ទឹងត្រែង នេះឡើង ដោយមានការចូលរួមដាក់ស្ដង់បញ្ជរផ្សព្វផ្សាយពីសំណាក់ស្ថាប័នដៃគូចំនួន ៥ស្ថាប័ន និងបញ្ជរស្ដង់ស្នាដៃសិស្សចំនួន ១២។ ជាមួយគ្នានេះ ក៏មានការចូលរួមពីសិស្សានុសិស្ស គណៈគ្រប់គ្រង រួមទាំងអាណាព្យាបាល និងភាគីពាក់ព័ន្ធផ្សេងទៀតជាង ១,១០០នាក់ ស្រី ៥៦០នាក់។

ចំពោះ លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាង បានលើកទឹកចិត្តមាតាបិតាសិស្សានុសិស្សទាំងអស់ ឱ្យមានការចូលរួមជំរុញការសិក្សារបស់កូនៗឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានកម្លាំងពលកម្មដ៏មានសក្ដានុពលរបស់កម្ពុជា។

ក្រសួងអប់រំបញ្ជាក់ថា ឆ្នាំសិក្សា២០២៤-២០២៥ អង្គការភ្លែនអន្ដរជាតិកម្ពុជា បានផ្ដល់ការគាំទ្រដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្នុងការរៀបចំព្រឹត្តិការណ៍់ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា នៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅសរុបចំនួន ១៨សាលារៀន ដែលស្ថិតក្នុងខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ វិទ្យាល័យតេជោសៀមប៉ាង ជាគោលដៅទី១ ក្នុងខេត្តស្ទឹងត្រែង ដែលត្រូវទទួលការគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុងឆ្នាំសិក្សាថ្មីនេះ៕



-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


