ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនូវការចូលរួមអបអរសាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរនៅផ្សារធម្មជាតិរុនតាឯក ដែលបញ្ជាក់ពីប្រពៃណីដ៏យូរលង់ផូរផង់របស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងសាទរបែបនេះ ខណៈពេលអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើន និងអបអរសាទរក្នុងកម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ ស្ថិតនៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤។

ក្នុងពិធីនោះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ តំណាងរដ្ឋបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

គួររំលឹកផងដែរថា កម្មវិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ នឹងប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ គិតចាប់ផ្ដើមថ្ងៃទី ២៧, ២៨, ២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានការប្រគំតន្ត្រី ល្ខោនបាសាក់ ស្តង់ផលិតផលក្នុងស្រុក និងផលិតផលកសិកម្មផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្វាយគ្រឿងសក្ការបូជាទៀន ផ្កា ទឹកអប់ និងធូប បន្ទាប់មកពិធីបួងសួងក្រុងពាលីបានចាប់ផ្តើម អមដោយការថ្វាយភ្លេងពិណពាទ្យ និងឧទ្ទិសផល ព្រមទាំងបានប្រសិទ្ធពរជ័យជូន ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា លោក លោកស្រីទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


