ព័ត៌មានជាតិ
ត្រឹមឆ្នាំ២០២៤ រាជធានី ខេត្តចំនួន ១៤ បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល
គិតត្រឹមឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់រាជធានីខេត្តចំនួន១៤ ថាបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ រាជធានីខេត្តទាំង១៤នោះ មានដូចជា៖ ១/ខេត្តស្វាយរៀង, ២/ព្រៃវែង, ៣/កណ្តាល, ៤/កំពង់ស្ពឺ, ៥/កំពង់ឆ្នាំង, ៦/កែប, ៧/ព្រះសីហនុ, ៨/កំពង់ចាម, ៩/រតនគីរី, ១០/សៀមរាប, ១១/ត្បូងឃ្មុំ, ១២/រាជធានីភ្នំពេញ, ១៣/តាកែវ និង១៤/ខេត្តស្ទឹងត្រែង។

ក្នុងនោះខេត្តស្វាយរៀង គឺជាខេត្តទី១ ដែលត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសថាទទួលស្គាល់ថាបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ១០០ ភាគរយ ដំបូងគេបង្អស់នៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ខេត្តព្រៃវែង ជាខេត្តទី២ ដែលត្រូវបានទទួលស្គាល់ថាបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ខេត្តកណ្ដាល គឺជាខេត្តទី៣ ដែលត្រូវបានរដ្ឋទទួលស្គាល់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ចំណែកខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៥ ដែលត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ខេត្តទី៦ គឺខេត្តកែប ដែលត្រូវបានទទួលស្គាល់នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣។

សម្រាប់ខេត្តទី៧ គឺខេត្តព្រះសីហនុ ដែលត្រូវបានប្រកាសទទួលស្គាល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ខេត្តកំពង់ចាម ជាខេត្តទី៨ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ ខេត្តរតនគិរី បានប្រកាសទទួលស្គាល់នៅថ្ងៃទី១២ ខែសីហា។ ខេត្តសៀមរាប ជាខេត្តទី១០ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២៦ ខែកញ្ញា។ ខេត្តទី១១ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី ២៥ ខែវិច្ឆិកា។ រាជធានីភ្នំពេញ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ខេត្តតាកែវជាខេត្តទី១៣ ដែលត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី០៥ ខែធ្នូ និងខេត្តទី១៤ គឺជាខេត្តស្ទឹងត្រែង ដែលត្រូវបានប្រកាសថាជាខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤។

គួរឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


