ព័ត៌មានជាតិ
៣០ ឆ្នាំនេះ មាននិស្សិតកម្ពុជាជាង ១ ពាន់នាក់ ទទួលបានអាហារូបករណ៍បន្តការសិក្សានៅប្រទេសអូស្រ្តាលី
ឆ្នាំនេះដែលជាឆ្នាំគម្រប់ខួបទី៣០ នៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា រហូតមកដល់ពេលនេះមាននិស្សិតកម្ពុជាជាង ១ ពាន់ នាក់ ដែលទទួលបានអាហារូបករណ៍បន្តការសិក្សានៅប្រទេសអូស្រ្តាលី។
កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជយលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០២៥ ចូលជួបសម្ដែងការគួរសម។

ក្នុងឱកាសនោះ លោកស្រី ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានអបអរសាទរដល់និស្សិតជយលាភីអាហារូបករណ៍អូស្ត្រាលី ដែលនឹងត្រូវបន្តការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសអូស្ត្រាលី។
ជាមួយគ្នានេះ លោកស្រីក៏បានផ្តល់អនុសាសន៍ដល់និស្សិតជយលាភីអាហារូបករណ៍ ឲ្យខិតខំព្យាយាមរៀនសូត្រ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ, ព្រមទាំងលើកទឹកចិត្តដល់និស្សិតគ្រប់រូបចូលរួមលើកស្ទួយកិត្តិយស និងវប្បធម៌ដ៏ផូរផង់កម្ពុជានៅឆាកអន្តរជាតិ, រក្សាសាមគ្គីភាព, និងជូនពរនិស្សិតជ័យលាភីអាហារូបករណ៍គ្រប់រូបទទួលបានជោគជ័យក្នុងការសិក្សា និងត្រឡប់មកវិញចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿង។

សម្រាប់ឆ្នាំ ២០២៥ និស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីមានចំនួន ៦២ រូបមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដែលបែងចែកជា ២ ក្រុម ដោយក្នុងនោះ ក្រុមទី ១ មានចំនួន ៣៨ រូប និងក្រុមទី ២ មានចំនួន ២៤ រូប៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


