ព័ត៌មានជាតិ
រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថានៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះថា ស្ថានភាពទឹកល្អក់កករកើតមានឡើងរយៈពេលខ្លី ស្ថិតនៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារការបង្កើនសម្ពាធផ្គត់ផ្គង់ទឹក។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសុំការយោគយល់ពីប្រជាពលរដ្ឋ និងបញ្ជាក់ថា ទីតាំងដែលមានទឹកល្អករួមមាន៖
– ផ្លូវជាតិលេខ៤ កែងផ្លូវទំនប់កប់ស្រូវ(១២០k)។
– ផ្ទៃសេវាដែលអាចមានភាពល្អក់កករ៖
-សង្កាត់ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
-សង្កាត់កន្ទោក និងសង្កាត់ស្នោរ ខណ្ឌកំបូល
-សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
ប្រជាពលរដ្ឋសុំឱ្យរដ្ឋាករទឹកពន្លឿនការដោះស្រាយ ដោយបារម្ភពីផលប៉ះពាល់សុខភាព និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ខណៈទឹកចាប់ផ្ដើមល្អក់កករ និងមានក្លិនមិនល្អ ចាប់តាំងពីរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ហើយមកដល់ល្ងាចថ្ងៃទី ១១ ខែមករានេះ មិនទាន់វិលទៅរកស្ថានភាពដូចដើមនៅឡើយនោះទេ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


