Connect with us

ព័ត៌មានជាតិ

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

បានផុស

នៅ

ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ថ្មី​មួយ​ទៀត​ បាន​បើកការដ្ឋាន​សាងសង់​​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយ​រៀង​ ជាមួយទំហំ​ទុន​វិនិយោគ​ប្រមាណ ៥០០ លានដុល្លារអាម៉េរិក

រោងចក្រ​នេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្រប​ដណ្តប់​លើផ្ទៃដីប្រមាណ ៣២ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុងពិធី​បើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​ឲ្យ​ដឹង​ថា គម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដែល​នឹង​ចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេស​គឺសមស្រប​ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្មនិងលើកកម្ពស់កំណើន​សេដ្ឋកិច្ចក្នុងតំបន់។

លោក​បន្ត​ថា រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលបើកការដ្ឋានសាងសង់នាពេលនេះ​ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគី​ក្នុងដំណើរបេសកកម្មគោះទ្វារ​របស់លោក​ទៅ​ដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២៣ កន្លងទៅ។

នៅក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូប​ទាញ​គម្រោង​វិនិយោគ​​​ប្រមាណ ២៨០ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារ​ជូន​កម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។

ដោយឡែក​នៅ​តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត បានស្រូប​យក​គម្រោងវិនិយោគចំនួន ១១ គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។

បើតាមមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងនោះក៏​មានគម្រោងវិនិយោគ​របស់​ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែល​បាន​បើកការដ្ឋាន​សាង​សង់​រោងចក្រ​នាពេលនេះ។

តំបន់សេដ្ឋកិច្ចពិសេសនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២ តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨ តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥ គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ ពាន់លាន ដុល្លារអាម៉េរិក និង​បានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង ១៩,៥ ម៉ឺនកន្លែង។

ថ្លែង​នៅក្នុងពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិតសំបកកង់​របស់​ក្រុមហ៊ុន ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែល​ជាថ្នាលបច្ចេកវិទ្យាអនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល ហើយក៏​នឹង​ឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ។

លោក​ឧបនាយករដ្ឋមន្រ្តី​បានលើកទឹកចិត្តវិនិយោគិនទាំងអស់ ដែលមានបំណងស្នើសុំដាក់ពាក្យចុះបញ្ជីគម្រោងវិនិយោគថ្មី ឬគម្រោងពង្រីកគម្រោងវិនិយោគរបស់ខ្លួនដែលបានចុះបញ្ជីស្រាប់នៅ ក.អ.ក.ប្រើប្រាស់ប្រព័ន្ធនេះដើម្បីភាពងាយស្រួល និងចំណេញពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ វិនាទី មុន

គម្រោងវិនិយោគប្រព័ន្ធរំដោះទឹកបញ្ចៀសជន់លិច​ខាង​លិច​រាជធានីភ្នំពេញ សម្រេចបាន ៨៨%

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

កីឡា២៥ នាទីutes មុន

Cristian បង្ហាញ​ឆន្ទៈ​លេង​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​ទៀត​​​ដើម្បីគោល​ដៅ​សំខាន់​ពីរ

ស្វាយកែវរមៀត
ព័ត៌មានជាតិ៣០ នាទីutes មុន

ស្វាយកែវរមៀត នាំចេញទៅលក់នៅទីផ្សារ វៀតណាមជាង១០០តោន ក្នុង១ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម