ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ឱ្យគ្រប់ភាគី ចូលរួមលុបបំបាត់សំរាម ការប្រើប្រាស់ថង់ប្លាស្ទិក និងការរើសអើងកុមារ ក្នុងសាលា
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ រួមគ្នាបន្តធ្វើការជាមួយគ្នា បំពេញឱ្យគ្នា និងដើម្បីឈានទៅលុបបំបាត់សំរាម ពិសេសការប្រើប្រាស់ថង់ប្លាស្ទិក អំពើហិង្សាគ្រប់ទម្រង់ ការរំលោភបំពាន និងការរើសអើងផ្សេងៗ ចំពោះកុមារ នៅក្នុងសាលារៀន។

នៅក្នុងពិធីសិក្ខាសាលាស្ដីពី«កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង» កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកស្រី បានបន្តថា ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ បាននិងកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ ការបំពុល និង ការថយចុះ នៃធនធានធម្មជាតិ។ បញ្ហាទាំងនេះ មិនត្រឹមតែគំរាមកំហែងដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយទៀតផង ដែលយើងទាំងអស់គ្នា ត្រូវសហការជាមួយគ្នា ដើម្បីស្វែងរក និងចាត់វិធានការនានា ក្នុងការចាត់វិធានការទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ ដោយចាប់ផ្ដើមពីសិស្សរបស់យើង តាមរយៈ «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង»។

លោកស្រីបានបន្តទៀតថា ចាប់តាំងពីឆ្នាំ ២០២៣ មក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីធ្វើឱ្យសាលារៀនកាន់តែស្អាត និងកាន់តែប្រសើរឡើងរួមមាន ស្តង់ដារសាលាគំរូ យុទ្ធនាការគ្មានកាកសំណល់ និងកម្មវិធីប្រមូលទឹកភ្លៀង។

ដើម្បីឆ្លើយតប និងសម្រេចបាននូវសូចនាករសំខាន់ៗ ដែលមាននៅក្នុងស្តង់ដារទាំង ៥ នៃសាលារៀនគំរូ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបំពេញបន្ថែមដ៏មានសារៈសំខាន់ ពីវិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដល់ការអនុវត្តសកម្មភាពជាអាទិភាព និងការសម្រេចបាននូវស្តង់ដារសាលារៀនគំរូ ជារួម ជាពិសេសគឺការជួយធ្វើឱ្យសាលាមធ្យមសិក្សា នៅក្នុងរាជធានីភ្នំពេញទាំងអស់ ដែលជាសាលារៀនគោលដៅ ដោយផ្តោតលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញឱ្យទទួលបានជាសាលារៀនស្អាត និងមានបរិស្ថានបៃតង ក៏ដូចជាលើកទឹកចិត្ត ឱ្យមានការគ្រប់គ្រង និងការកែច្នៃ កាកសំណល់ប្លាស្ទិកផងដែរ៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


