ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ស្រុកព្រែកប្រសព្វជាប់ដងទន្លេ ដាក់ផែនការចុះបញ្ជីដីធ្លីចំនួន ២២ ២៩៧ ក្បាលដីជូនប្រជាពលរដ្ឋ
បើតាមប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះបានឲ្យដឹងថា ស្រុកព្រែកប្រសព្វមានផែនការចុះបញ្ជីដីធ្លីចំនួន ២២ ២៩៧ ក្បាលដីជូនដល់ប្រជាពលរដ្ឋ ស្របតាមផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញបញ្ចប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេសត្រឹមឆ្នាំ ២០២៨។
លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះបានថ្លែងថា អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញនូវផែនការបញ្ចប់ការវាស់វែងដីធ្លីទូទាំងប្រទេសលើក្បាលដីនៅសល់ប្រមាណ ៥ លានក្បាលដី ក្នុងនោះខេត្តក្រចេះ ក៏បានដាក់ចេញផែនការបញ្ចប់ការវាស់វែងដីធ្លីឲ្យរួចនៅដំណាច់ឆ្នាំ២០២៥ លើក្បាលដីប៉ាន់ស្មានក្នុងខេត្តមានប្រមាណ ១១៨ ០០០ ក្បាលដី ក្នុងភូមិចំនួន ២៥៥ ភូមិ នៃឃុំចំនួន ៣៨ ឃុំ។

ដោយឡែកពាក់ព័ន្ធការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វប្របតាមមាត់ទន្លេ ស្ថិតនៅទល់មុខទីរួមខេត្តក្រចេះ នៅឆ្នាំ ២០២៥ មន្ទីររៀបចំដែនដីខេត្តក៏បានដាក់ផែនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋចំនួន ២២ ២៩៧ ក្បាលដី។
បើតាមប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋរហូតមកដល់ពេលនេះទទួលបានលទ្ធផលដូចតទៅ៖
-ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ៣៥ ភូមិ (ចេញបណ្ណចំនួន ១៥ ភូមិ, វាស់វែងចប់ចំនួន ១៧ ភូមិ និងកំពុងដំណើរការវាស់វែងចំនួន ០៦ ភូមិ ក្នុងឃុំចំបក់ និងបន្តចុះបញ្ជីដីតាមផែនការឆ្នាំ២០២៥ ចំនួន ១៤ ភូមិ ក្នុងឃុំតាម៉ៅ ឃុំកោះតាស៊ុយ និងឃុំកំពង់គរ)។
-វាស់វែងសរុប ចំនួន ៣៨ ៧១២ ក្បាលដី
-ចែកបណ្ណសរុបចំនួន ១៧ ៨៥១ ក្បាលដី = ១៣ ៣៦៨ គ្រួសារ ក្នុងនោះ+
-តាមបទបញ្ជា ០១ បប ចំនួន ៤ ៩៣៦ ក្បាលដី = ៤ ១០៤ គ្រួសារ
-តាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីចំនួន ១២ ៩១៥ ក្បាលដី = ៧ ១៨៧ គ្រួសារ


ខេត្តក្រចេះបានដាក់ចេញផែនការបញ្ចប់ការវាស់វែងឲ្យរួចនៅដំណាច់ឆ្នាំ ២០២៥ លើក្បាលដីប៉ាន់ស្មានទូទាំងខេត្តមានប្រមាណ ១១៨ ០០០ ក្បាលដី ក្នុងភូមិចំនួន ២៥៥ ភូមិ នៃឃុំចំនួន ៣៨ ឃុំ។ បើតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តគិតរហូតដល់ខែមករា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលដូចតទៅ៖
-ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២៧៧ ភូមិ = ៤៥ឃុំ/សង្កាត់ = ៧ក្រុង/ ស្រុក
-បានចេញបណ្ណកម្មសិទ្ធិរួច ចំនួន ៨៤ ៨២២ ក្បាលដី ក្នុងនោះតាមបទបញ្ជាលេខ០១បប ចំនួន ៣៩ ៣០៤ ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៤៥ ៥១៨ ក្បាលដី៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


