ព័ត៌មានជាតិ
ផ្ទុះជំងឺកូវីដ១៩ធ្ងន់ធ្ងរ អាជ្ញាធរខេត្តកណ្តាសម្រេចបិទភូមិចំនួន៣ទៀតនៅស្រុកកោះធំ
អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទភូមិចំនួន៣ទៀតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលសហគមន៍ទ្រង់ទ្រាយធំ។
ការប្រកាសបិទភូមិទាំង៣ខាងលើនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានកាសនៅថ្ងៃទី១៧មីនានេះថា នៅភូមិព្រែកសឹង្គឃុំសំពៅពូន មានអ្នកឆ្លងកូវីដ១៩ចំនួន២០នាក់ក្នុងចំណោមអ្នកឆ្លងថ្មី២២នាក់នៅខេត្តកណ្តាល។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងនៅល្ងាចថ្ងៃនេះថាភូមិចំនួន៣នៅក្នុងឃុំសំពៅពូន ស្រុកកោះធំដែលអាជ្ញាធរខេត្តសម្រេចបិទនោះរួមមានភូមិព្រែកសឹង្គ
ភូមិព្រែកជ្រៃនិងភូមិព្រែកស្បូវ។
លោកបានបន្តថា «កន្លងមករដ្ឋាបាលខេត្តបានបិទសណ្ឋាគារ និងកាស៊ីណូទាំង៦និងការចេញចូលនៅក្នុងភូមិព្រែកជ្រៃឥឡូវនេះយើងពង្រីកវិសាលភាពរហូតដល់ភូមិព្រែកសឹង្គនិងភូមិព្រែកស្បូវដែលកាស៊ីណូទាំង៦ហ្នឹងនៅក្នុងភូមិទាំងអស់នៃឃុំសំពៅពូនដើម្បីធានាថា ករណីណាមិនមានភាពប្រក្រតីនៃការចេញចូលរបស់ប្រជាពលរដ្ឋយើងត្រូវទប់ស្កាត់គាត់មិនឲ្យចេញចូលនៅក្នុងភូមិទាំងអស់ហ្នឹង»។

លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលធ្លាប់បានមានប្រសាសន៍ថា បើទោះជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមីនាឆ្នាំ២០២១នេះខេត្តកណ្ដាលមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុបចំនួន ១៤ ៣១៩នាក់យកសំណាកបាន១៣៧៤៩នាក់ ក្នុងនោះមានករណីវិជ្ជមានចំនួន ១៧៤នាក់និងករណីជាសះស្បើយចំនួន ៣នាក់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


