Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ពាន អុងកូ តភ្ជាប់ទៅខេត្តត្បូងឃ្មុំ ដែលទើបស្ថាបនារួច

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម លោក​ អ៊ុន ចាន់ដា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាស្ពានមួយកន្លែង ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ស្ពានដែលលោកអភិបាលខេត្តចុះពិនិត្យនេះ មានឈ្មោះ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

មន្ត្រីដដែលបានបញ្ជាក់ថា ស្ពានខាងលើបានសាងសង់រួចរាល់ ១០០% ហើយ ដែលបច្ចុប្បន្ន បានបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ធម្មតា ពីព្រោះចំណុចនេះ ជាតំបន់ឆ្លងកាត់យ៉ាងមមាញឹក និងជាព្រំប្រទល់ខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន ខេត្តកំពង់ចាម៕

អត្ថបទ​​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម