ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំ ឱ្យអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់ ទប់ស្កាត់ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ ខណៈគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន កាន់តែសាហាវជាងមុន និងឱ្យផ្តោតយកចិត្តទុកដាក់កិច្ចការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាពិសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង១៤។

ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសលោក អភិសន្តិបណ្ឌិត អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះនៅសណ្ឋាគារសុខាភ្នំពេញ។

លោកអភិសន្តិបណ្ឌិត ស សុខាបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងជារៀងរាល់ថ្ងៃ និងបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ តាមការវាយតម្លៃផ្ទាល់របស់ឯកឧត្ដម បច្ចុប្បន្ននេះ បរាជ័យភាគច្រើន គឺដោយសារចំនួនអ្នកស្លាប់ប្រចាំថ្ងៃ រៀងរាល់ថ្ងៃនេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដូច្នេះការកាត់បន្ថយ៥០% ចំនួនលើ១៩៥២នាក់ ក្នុងឆ្នាំ២០២៤នេះ លោកគិតថា នឹងពិបាក ហើយគ្រោះថ្នាក់ចរាចរណ៍ទៀតសោធ យើងឃើញថា កាន់តែសាហាវជាងមុន បុកបន្តិចបន្តួចស្លាប់ម្តងម្នាក់ ២នាក់យ៉ាងតិច។
ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងថ្មីៗនេះ លើផ្លូវ៦០ម៉ែត្រ ដែលមានទៅដល់ ២ ទៅ៣ករណី ហើយបង្កឱ្យមានអ្នករបួស និងអ្នកបាត់បង់ជីវិតថែមទៀត ។ ការស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដែលបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ទៀតសោធលោក ស សុខា ចាត់ទុកថា ជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ដែលផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន។

លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏បានគាំទ្រដល់ការប្តេជ្ញាចិត្តរបស់លោក ឃួង ស្រេង គឺការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ ដែលឯកឧត្តម ចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់។

លោកបញ្ជាក់ថា ប្រទេសមួយដែលមានសណ្តាប់ធ្នាប់ គឺគេឱ្យតម្លៃមុនគេរួចទៅហើយ ចឹងហើយយើងឃើញថា ដោយសារតែជីវភាព ដោយសារតែក្រពះ ចិញ្ចើមថ្នល់ ឬផ្លូវមួយចំនួន ត្រូវបានរំលោភ ។ សូមឱ្យយើង អង្គុយមើលទាំអស់គ្នា តាមបណ្តាខណ្ឌនីមួយៗ ហើយលើកគម្រោងនេះជារួម ដើម្បីយើងចូលរួមដាក់ថ្នាំឱ្យត្រូវ ព្រោះយន្តការនេះ បើយើងអត់ធ្វើទេ ឆ្នាំ២០៣០ ធ្វើលែងចេញហើយ ជាពិសេសនៅភ្នំពេញ រកតែកន្លែងផ្លូវដើរ ក៏ដើរលែងកើតដែរ មានតែដើរលើថ្នល់”។

ក្នុងសន្និបាតនេះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរាយការណ៍ពីដំណើរការនៃអង្គសន្និបាតដែលមានអ្នកចូលរួមជាង១០០០នាក់ ហើយក្នុងដំណើរការនៃអង្គសន្និបាត២ថ្ងៃនេះបានលើកឡើងពីរបាយការណ៍ឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥ និងបានលើកយកប្រធានបទចំនួន៦ មកពិភាក្សា។ អង្គសន្និបាតបានពិនិត្យឃើញថា បញ្ហាប្រឈមសំខាន់លើប្រធានបទ គឺពាក់ព័ន្ធនឹងកត្តាមនុស្ស និងផល់ប្រយោជន៍ឯកជន ដូច្នេះវិធានការចំពោះមុខ ដែលត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សាយ និងរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក លើកទឹកចិត្តឱ្យមានការរៀបចំចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ចំនួន៣ទន្ទឹមគ្នាចំនួន៣ គឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ។
លោកអភិបាល បានគូសបញ្ជាក់ដែរថា ចំពោះមុខទោះបីកិច្ចការងារនេះ មានភាពស្មុគស្មាញ និងត្រូវប្រឈមមុខ នឹងផលប្រយោជន៍ ឯកជនរបស់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម អង្គភាព និងវិស័យឯកជនមួយចំនួនក្តី ប៉ុន្តែជាច្ឆន្ទៈ និងជាជំហរដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវតែអនុវត្តកិច្ចការងារនេះ ដោយឥតរាថយ៕
ដោយ ៖ ស្រីរ័ត្ន














-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


