ព័ត៌មានជាតិ
មានទឹកស្រោចស្រពគ្រប់គ្រាន់ កសិករនៅឃុំជ្រោយបន្ទាយ ពង្រីកផ្ទៃដីដាំដុះស្រូវប្រាំងកើនដល់ជាង ២០០ ហិកតា
ប្រពន្ធ័ធារាសាស្ដ្រទំនប់បឹងខ្នាយរមាស គឺជាអាងស្ដុបទឹកដ៏ធំមួយ ស្ថិតនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានវិសាលភាពផ្គត់ផ្គង់ទឹក គ្របដណ្ដប់លើផ្ទៃដីស្រែប្រាំងប្រមាណជាង ៦០០ ហិកតា។
ឆ្នាំមុនផ្ទៃដីបង្កបង្កើនផលស្រូវរដូវប្រាំងនៅទំនប់បឹងខ្នាយរមាស មានចំនួនត្រឹមតែ ៤៤០ ហិកតាប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំនេះ កើនឡើងដល់ជាង ៦០០ ហិកតា រីឯទិន្នផលស្រូវ ក៏មានការកើនឡើងចន្លោះពី ៦ តោន ទៅ ៧ តោន ក្នុង ១ ហិកតា។ នេះបើតាមលោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយ ប្រាប់សារព័ត៌មានកម្ពុជាថ្មី។

លោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វបានឲ្យដឹងថា ការប្រើប្រាស់ទឹកឆ្នាំនេះបានល្អប្រសើរ ដោយកន្លងមកប្រជាកសិករ ក្នុងឃុំប្រើប្រាស់ទឹកខ្ជះខ្ជាយ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ កសិករក្នុងឃុំបានជួបបញ្ហាកង្វះទឹកច្រើន ដោយអាជ្ញាធរឃុំបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៣ ទៅ ៤ គ្រឿង ដើម្បីបូមជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ប៉ុន្តែឆ្នាំនេះដោយអាជ្ញាធរឃុំ បានចុះណែនាំផ្សព្វផ្សាយដល់ប្រជាកសិករឲ្យចេះប្រើទឹកសន្សំសំចៃឃើញថា ឆ្នាំនេះមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយផ្ទៃដីធ្វើស្រែប្រាំងក៏កើនជាងឆ្នាំមុន រហូតមកដល់ពេលនេះ ប្រជាកសិករចាប់ផ្ដើមប្រមូលផលជាបណ្តើរៗផងដែរ។
ប្រពន្ធ័ធារាសាស្ដ្របឹងខ្នាយរមាស មានប្រឡាយមេមួយខ្សែ និងប្រឡាយរងចំនួន ៩ ខ្សែ ដែលអាចផ្គត់ផ្គង់ទឹកលើផ្ទៃដីជាង ៦០០ ហិកតា។


ពាក់ព័ន្ធនឹងប្រពន្ធ័ធារាសាស្ដ្រនេះ មេឃុំជ្រោយបន្ទាយបានបញ្ជាក់ថា គឺអាចធ្វើស្រូវបានតែម្តងទេ មិនអាចធ្វើពីរដងបានឡើយ ដោយសារអាងស្តុបទឹកបឹងខ្នាយរមាសមានបរិមាណកំណត់។
នៅក្នុងឃុំជ្រោយបន្ទាយ ផ្ទៃដីបង្កបង្កើនផលដំណាំស្រូវបែងចែកជាពីរ មានផ្ទៃដីស្រែវស្សា និងផ្ទៃដីស្រែប្រាំង។ ក្នុងនោះ ផ្ទៃដីស្រែប្រាំងក្នុងផែនការ នៅទូទាំងឃុំមានចំនួនសរុប ៨០០ ហិកតា ប៉ុន្តែជាក់ស្ដែងអនុវត្តកើនឡើងដល់ជាង ១ ពាន់ហិកតា លើសផែនការឃុំ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


