ព័ត៌មានជាតិ
លោក ហេង ឡុង ថ្លែងសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពភរិយាលោក ហួរ ឡាវី
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបន្ទាប់ពីទទួលដំណឹងមរណភាពភរិយាតារាចម្រៀងជើងចាស់លោកគ្រូ ហួរ ឡាវី និងត្រូវជាម្តាយតារាស្រីកញ្ញា វី ឌីណែត បានថ្លែងសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះ។
លោក ហេង ឡុង បានរៀបរាប់ថា លោកសូមចូលរួមរំលែកទុក្ខភរិយារបស់តារាចម្រៀងជើងចាស់ហួរ ឡាវី សូមវិញ្ញាណក្ខន្ធរបស់អ្នកមីងទៅកាន់សុគតិភព និងជូនពរឲ្យកូនស្រីទាំងពីររបស់លោកពូឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។

ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបន្តថា សូមបងប្អូនកុំភ្លេចខ្លួននិងកុំមើលស្រាលជំងឺកូវីដ-១៩ សូមចូលរួមអនុវត្តវិធានសុខាភិបាលទាំងអស់គ្នាដើម្បីកាត់បន្ថយការរីករាលដាលដ៏សា ហាវមួយនេះ។
ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ លោក ហេង ឡុង បានបញ្ជាក់ថា យើងគ្រោងទៅ អុចធូបគោរពវិញ្ញាណក្ខន្ធឬចូលបុណ្យដែរ ប៉ុន្តែដោយសារលោកគ្រូ ហួរ ឡាវី ជាប់ធ្វើចត្តាឡីស័ក និងដើម្បីចូលរួមគោរពវិធានការណែនាំរបស់ក្រសួងសុខាភិបាល គឺមិនអាចបំពានឡើយដូច្នេះមានតែការថ្លែងសារចូលរួមរំលែកទុក្ខពីចម្ងាយប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


