ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំបង្កើនសកម្មភាពទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ
អភិបាលខេត្តកំពង់ធំ ឱ្យអាជ្ញាធរ និងគណៈបញ្ជាការឯកភាពខេត្តបង្កើនសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាព ព្រមទាំងរួមគ្នាបន្តទប់ស្កាត់ និងបង្រាបនូវបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

ការណែនាំរបស់លោកអភិបាលខេត្តកំពង់ធំ ធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត។ លោក នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានជំរុញគណៈបញ្ជាការឯកភាពខេត្ត ពិសេសក្រុង ស្រុក ទាំងអស់បង្កើនសកម្មភាពរបស់ខ្លួន លើកិច្ចការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងបង្កើនការទប់ស្កាត់បង្រាបបទល្មើសធនធានធម្មជាតិប្រកប ដោយការទទួលខុសត្រូវខ្ពស់។

លោកអភិបាលខេត្ត បន្តថា គណៈបញ្ជាការឯកភាពគ្រប់ក្រុង ស្រុក ទាំង៩ ត្រូវយកបង្កើនសកម្មភាពការងាររបស់ខ្លួន ដែលត្រូវសហការគ្នារួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសការដាក់វេន្តប្រចាំបញ្ជារទៅតាមគោលដៅ ដែលក្នុងនោះ កម្លាំងនៅតាមទីបញ្ជាការស្រាលតាមគោលដៅដីតំបន់៣ ដែលជាដីរក្សាទុករបស់រដ្ឋ ក៏ចាំចាប់ត្រូវបង្កើន ការយកចិត្តទុកដាក់។

លោក បន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ដែនគ្រប់គ្រងដីតំបន់៣ ដើម្បីជាដីរក្សាទុករបស់រដ្ឋ ទន្ទឹមនេះ គណៈកម្មការគ្រប់គ្រងបទល្មើសធនធានធម្មជាតិខេត្ត ក៏បានដាក់ទីបញ្ជាការស្រាលចំនួន១៣ទីតាំង ទាំងដីតំបន់៣ និងដីគម្របព្រៃឈើរបស់រដ្ឋ ព្រមទាំងតំបន់ការពារផ្សេងៗ។
បើតាមការគូសបញ្ជាក់របស់លោកអភិបាលខេត្ត គណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កន្លងមកបានរកឃើញផ្ទៃដីគម្របព្រៃ និងដីការពារទន្ទ្រានដោយខុសច្បាប់ ប្រមាណជាង១ ០០០ហិកតា ដែលមានពីរផ្នែក គឺមួយផ្នែកគ្រប់គ្រងដោយមន្ទីរបរិស្ថាន ដែលមានការទន្ទ្រានជាង ៣២១ហិកតា និងមួយផ្នែកទៀតគ្រប់គ្រងដោយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ស្ថាប័នមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត ចំនួនប្រមាណ ៧៥៤ហិកតា។ បច្ចុប្បន្នផ្ទៃដីខ្លះត្រូវបានចេញដីកាដកហូត និងផ្នែកខ្លះត្រូវបានប្រគល់ឱ្យទៅដែនសមត្ថកិច្ចគ្រប់របស់អង្គភាពដើមវិញ ដើម្បីការពារផងដែរ៕ អត្ថបទ៖ ឈាង មករា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


