ព័ត៌មានជាតិ
អភិបាលរាជធានី ប្រគល់អាកុលជាច្រើនប៊ីដុងជូនផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ អាកុលជាច្រើនប៊ីដុងត្រូវបាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយប្រធានផ្សារទាំងអស់យកទៅប្រើប្រាស់ក្នុងការចូលរួមចំណែកបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននឹងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុងមួយផ្សារៗ ទទួលបានអាកុលចំនួន៦ប៊ីដុង។

ជុំវិញការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បើតាមប្រធានផ្សារនីមួយៗបានរាយការណ៍ជូនអភិបាលរាជធានីភ្នំពេញថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញមានផ្សារមួយចំនួនបានថយចុះទាំងអាជីវករនិងអ្នកចូលទិញទំនិញ ប្រមាណ៥០ភាគរយ ផ្សារខ្លះទៀតថយចុះប្រមាណ៤០ភាគរយ ដោយសារតែពួកគេខ្លាចឆ្លងជំងឺកូវីដ-១៩។ ចំណែកអាជីវករវិញ ដោយមិនសូវមានអ្នកចូលទិញក៏បានបង្ខាំចិត្តបិទតូបតែម្តង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានផ្សារទាំងអស់បានប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺការតម្រូវឲ្យពាក់ម៉ាស បាញ់អាកុល វាស់កំដៅ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រក ចេញ ចូលផ្សារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


