ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋឱ្យរាយការណ៍ពីពេទ្យដែលរើសអើងប័ណ្ណ ប.ស.ស
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ពលរដ្ឋរាយការណ៍ពីពេទ្យណាដែលរើសអើងប័ណ្ណ ប.ស.ស មិនយកចិត្តទុកដាក់ព្យាបាលពលរដ្ឋដែលទៅរកសេវាសុខាភិបាល។

ថ្លែងក្នុងពិធីដាក់អនុវត្តន៍ក្របខណ្ឌគោលនយោបាយជាតិគាំពាសង្គមឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការគាំពារសុខភាពប្រជាពលរដ្ឋដោយសម្ដេចបានបញ្ជាដល់រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារឱ្យគិតគូរពីគុណភាពសេវាសុខាភិបាលជូនប្រជាជន ហើយក្រមសីលធម៌របស់គ្រូពេទ្យគឺជារឿងចាំបាច់បំផុត។
សម្ដេចថា៖ «តម្លៃនៃកម្មវិធីគាំពារសង្គមមិនមែនស្ថិតលើទិន្នន័យឬតម្លៃនៃចំនួនថវិកាយើងចាយទេ! តម្លៃពិតប្រាកដគឺប្រជាពលរដ្ឋទទួលបានជាអ្នកផ្ដល់ឱ្យ»។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនៅពេលនេះគឺក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានករណីនៃការស្លាប់កូនក្នុងពោះស្រ្តីម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលម្ចាស់គណនីឈ្មោះ Vong Sopheak ដែលត្រូវជាប្ដីស្ដ្រីនោះបានលើកឡើងថា មូលហេតុដែលធ្វើឱ្យកូនរបស់ខ្លួនស្លាប់ដោយសារគ្រូពេទ្យបានរើសអើងដល់អ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស ខណៈមន្ទីរពេទ្យបង្អែកខេត្តតាកែវបានច្រានចោល និងបកស្រាយថាក្រុមគ្រូពេទ្យបានធ្វើតាមវិជ្ជាជីវៈត្រឹមត្រូវ។ ទោះជាយ៉ាងណាមហាជនជាច្រើននៅតែបង្ហាញការមិនពេញចិត្តចំពោះការបកស្រាយរបស់គ្រួពេទ្យបែបនេះទេ។

កន្លងទៅដើម្បីទទួលការរាយការណ៍ពីភាពមិនប្រក្រតីនៃការប្រើប្រាស់ប័ណ្ណ ប.ស.ស បេឡាជាតិរបបសន្ដិសុខសង្គមបានបង្កើតលេខរាយការណ៍ ១២៨៦ ឬ១២៩៧ ឱ្យពលរដ្ឋរាយការណ៍មកខ្លួនដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដល់កន្លែងផ្ដល់សេវាសុខាភិបាលណាដែលរើសអើង មិនផ្ដល់សេវាសុខាភិបាលដល់អ្នកប្រើប័ណ្ណ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មើលឃើញថាកន្លងមកពិតជាមានការមិនសូវយកចិត្តទុកដាក់ពីគ្រូពេទ្យចំពោះអ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស ពិតមែន ទោះជាយ៉ាងណាមួយរយៈចុងក្រោយហាក់មានការប្រែប្រួលគួរឱ្យកត់សម្គាល់ផងដែរ។

លោកយល់ថាការដែលឱ្យពលរដ្ឋរាយការណ៍ពីភាពមិនប្រក្រតីរបស់ពេទ្យដែលរើសអើងប័ណ្ណ ប.ស.ស គឺជារឿងល្អដើម្បីកែលម្អសេវាសុខាភិបាលនៅកម្ពុជា។
លោកថា៖ «ធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាលរបស់យើងគឺជាប្រព័ន្ធមួយដែលមានមេត្រីភាពចំពោះពលរដ្ឋកុំឱ្យជាការផ្ដល់សេវាសុខាភិបាលមួយដែលធ្វើឱ្យប្រជាពលរដ្ឋខ្លាចលែងហ៊ានទៅក្បែរ មានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត»។

ទោះជាយ៉ាងណាលោកជំរុញដល់មន្ត្រីដែលមានមុខតំណែងខ្ពស់ៗក្នុងជួររាជរដ្ឋាភិបាលត្រូវងាកមកប្រើប្រាស់សេវាសុខាភិបាលក្នុងស្រុកឱ្យបានច្រើនវិញ ដើម្បីជាការជំរុញឱ្យមានការផ្ដល់សេវាសុខាភិបាលកាន់តែប្រសើរ ហើយពលរដ្ឋកាន់តែមានទំនុកចិត្តលើប្រព័ន្ធសុខាភិបាលក្នុងប្រទេស។
របាយការណ៍របស់បេឡាជាតិសន្ដិសុខសង្គមនៅដើមឆ្នាំ២០២៥នេះ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ប្រមាណជាង ៩ សែនដង ខណៈសមាជិក ប.ស.ស. កើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់។ បច្ចុប្បន្នមានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស សរុបមានចំនួន ១ ៥៩៥ មូលដ្ឋាន ក្នុងនោះឯកជន ចំនួន ១៦៣៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


