Connect with us

ព័ត៌មានជាតិ

អាជ្ញា​ធរ​ខណ្ឌដូនពេញ​ចុះ​បិទ​អាជីវកម្ម​អ៊ីនធឺណិត​ក្នុង​មូលដ្ឋាន​ដើម្បី​ចូលរួម​ទប់ស្កាត់ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​

បានផុស

នៅ

ដោយ​ទទួលបាន​ការណែនាំ​ពីឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាលរាជធានី​ភ្នំពេញ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នា​ល្ងាចថ្ងៃទី​២០​ ខែមីនា ឆ្នាំ​២០២១​នេះ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​ឱ្យគណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១១ ចុះ​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំងសេវាកម្ម អ៊ីនធឺណិត វិស័យ​ព័ត៌មាន ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារការរីក​រាលដាលនៃ​ជំងឺ​កូ​វីត​-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​លទ្ធផល គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១១ បាន​ចុះផ្សាយ និងធ្វើ​កំណត់ហេតុ បិទ​បាន​ចំនួន​៣៦​ទីតាំង និងកំពុង​បន្តធ្វើ​នៅតាម​ទីតាំង​ដែរ​នៅសេសសល់ ។​

ក្នុងករណីម្ចាស់​ទីតាំង មិន​សហការ នៅ​តែបន្ត​ប្រកប​អាជីវកម្ម ដោយ​រឹងរូស​មិន​ចូលរួម​អនុវត្តជា​មួយ​អជ្ញាធរនោះ អជ្ញាធរ​ខណ្ឌ និង​ចាត់វិធានការ​ច្បាប់​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ដោយ​មិន​លើកលែង​ឡើយ​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៩ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម