ព័ត៌មានជាតិ
«អូរហ៊ុច» តំបន់កម្សាន្តបែបធម្មជាតិ មានទេសភាពយ៉ាងស្រស់ត្រកាលនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី
តំបន់អូរហ៊ុចជាប់ព្រំដែនប្រទេសវៀតណាមស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានទេសភាពស្រស់បំព្រងអមដោយរុក្ខជាតិដើមឈើតូចធំតាមដងផ្លូវ មានដងអូរទឹកថ្លាឆ្វេង អាចងូតលេងយ៉ាងសប្បាយ និងគួរជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ទៅទស្សនាកម្សាន្តតំបន់នោះ។

តំបន់អូរហ៊ុចនេះ កាលពីមិនទាន់ស្ថាបនាដោយកងវិស្វកម្មសកម្មផ្លូវខ្សែក្រវ៉ាត់ព្រំដែន គឺតំបន់នោះ មានទេសភាពធម្មតាស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយផ្លូវឆ្ពោះទៅតំបន់នោះ មិនមានភាពងាយស្រួលនោះទេ ពោល គឺមានការលំបាកក្នុងការធ្វើដំណើរ។ អ្នកដែលធ្វើដំណើរទៅតំបន់នោះ គឺសុទ្ធសឹងតែជាកងទ័ពការពារព្រំដែនតែប៉ុណ្ណោះ ហើយក៏មិនសូវមានប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរស្គាល់ និងមានការចាប់អារម្មណ៍នោះដែរ។
ប៉ុន្តែ ក្រោយពីស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនដោយកងឯកភាពស្ថាបនាថ្នល់-ស្ពាននៃបញ្ជាការដ្ឋានវិស្វកម្មនោះមក គឺមានផ្លូវមួយខ្សែក្រាលក្រួសក្រហមបំបែកពីផ្លូវជាតិលេខ៧៦ ដែលមានចម្ងាយពីច្រកទ្វាប៉ុស្តិ៍អន្តរជាតិឡាប៉ាខេកែវសីមា ប្រហែល១២គីឡូម៉ែត្រទៅតំបន់អូរហ៊ុច។ តំបន់អូរហ៊ុចជាប់ខ្សែក្រវាត់ព្រំដែន បានប្រែក្លាយជាតំបន់ទេសចរណ៍មានទេសភាពស្រស់ស្អាតគួរឱ្យទាក់ទាញ ហើយអ្វីដែលលើសពីនេះ គឺតំបន់អូរហ៊ុចប្រៀបបានដូចជារមណីយដ្ឋានទេសចរថ្មីមួយបន្ថែមទៀត។ ភ្ញៀវទេសចរអាចទៅទស្សនាផ្លូវបន្ទាត់ព្រំដែនផង ថែមទាំងអាចទស្សនាតាមដងអូរ និងងូតទឹកលេងកម្សាន្តបានយ៉ាងសប្បាយបានថែមទៀតផង៕










ដោយ៖ រៀម សុខហេង
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


