ព័ត៌មានជាតិ
ព្រះមហាក្សត្រ នឹងយាងពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ស្អែកនេះ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ចាប់ពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥តទៅ។

តាមរយៈព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបបន្តិចថា ព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពទ្រង់ ជាទៀងទាត់ រយៈពេល៦ខែម្ដង តាមការយាងរបស់ក្រុមគ្រូពេទ្យ នៅក្នុងប្រទេសចិន។ សម្រាប់ក្នុងឆ្នាំ២០២៣នេះ ព្រះមហាក្សត្រទ្រង់យាងទៅពិនិត្យព្រះរាជសុខភាព លើកទី១ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ហើយព្រះមហាក្សត្រ និងសម្ដេចម៉ែ ទ្រង់យាងនិវត្តន៍មកដល់កម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែមិនាឆ្នាំ២០២៣។ សម្រាប់លើកទី២វិញ ព្រះមហាក្សត្របានយាងពីប្រទេសកម្ពុជាកាលពីថ្ងៃទីទី២៨ ខែសីហា ឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


