ព័ត៌មានជាតិ
“ជាងធ្វើទូក” ជាមុខរបរសាមញ្ញ ប៉ុន្តែ ៥ថ្ងៃអាចរកប្រាក់ចំណូលបាន ៤៥មុឺនរៀល នៅស្រុកកោះញែក
ពីរនាក់ប្ដីប្រពន្ធវ័យក្មេង បន្ទាប់ពីប្រមូលផលស្រែចម្ការរួច ឆ្លៀតមកទទួលធ្វើទូកពីប្រជាពលរដ្ឋដែលយកទូកធ្វើជាមធ្យោបាយធ្វើដំណើរផ្លូវទឹក ក៏ដូចជាប្រជានេសាទ រស់នៅតាមជួរដងទន្លេស្រែពក ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីអាចប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។

លោក សឿន គឿម អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ឃី យ៉ាន អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែកខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងនៅទី៤ ខែមីនាឆ្នាំ២០២៥ថា ពួកគេបានប្រកបរបរ ធ្វើជាជាងទូកនេះ ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ដោយយល់ឃើញថាមុខរបរជាជាងទូកនេះ អាចបន្ទាប់បន្សំពី ការប្រមូលផលធ្វើស្រែចម្ការរួច ហើយអាចរកប្រាក់ចំណូលបន្ថែម ដើម្បីដោះស្រាយជីវភាពគ្រួសារ នៅថ្ងៃខាងមុខ។ លោកបន្តថា អ្វីដែលប្រជាពលរដ្ឋក៏ដូចជាប្រជានេសាទ និយមប្រើទូកឈើមកដល់ពេលបច្ចុប្បន្ននេះ ដោយយល់ឃើញថាទូកឈើមានភាពរឹងមាំធន់នឹងថ្ម មិនងាយពុកផុយប្រើបានយូរឆ្នាំ ខុសប្លែកពីទូកធ្វើអំពីជ័រ ឬទូកស្មាច់ ដែលមិនសូវមានភាពធន់រឹងមាំនោះទេសម្រាប់តំបន់នេះ។
លោកបន្ថែមថា ការធ្វើទូកខ្នាតតូចនេះមិនងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែដោយការព្យាយាមខំប្រឹងប្រែងពីអ្នក ប្ដីប្រពន្ធទើបអាចប្រើពេលចន្លោះ ៥ថ្ងៃ ទៅ៧ថ្ងៃទើបអាចធ្វើទូកខ្នាតតូចរួចបានមួយ។ ទូកនីមួយៗដែលពួកគេធ្វើរួចអាចរកប្រាក់ចំណូលបានចន្លោះពី ៣៥០,០០០រៀល ទៅ៤៥០,០០០រៀល ឯណោះ ជាប្រភេទទូកខ្នាតតូចដែលប្រជាពលរដ្ឋក៏ដូចជាប្រជានេសាទ និយមប្រើប្រាស់ទូកខ្នាតនេះ ដើម្បីធ្វើដំណើរជាប្រចាំថ្ងៃ និងប្រកបមុខរបរផ្សេងៗផងដែរ។
លោកបញ្ជាក់ថា រូបគេពីនាក់ប្តីប្រពន្ធអាចមានសមត្ថភាពធ្វើទូកបានគ្រប់ខ្នាត តូច ធំ ហើយទូកដែលគេកំពុងធ្វើនេះ គឺអាចផ្ទុកមនុស្សរហូតទៅដល់៧នាក់ និងអាចផ្ទុករបស់របរសម្ភារៈរហូតទៅដល់៣០០គីឡូក្រាមផងដែរ។

ចុងក្រោយជាងទូករូបនេះក៏បាន សំណូមពរទៅដល់ប្រជាពលរដ្ឋ ដែលយកទូកធ្វើជាមធ្យោបាយ ធ្វើដំណើរតាមដងផ្ទៃទឹក នឹងប្រកបរបរនេសាទប្រចាំថ្ងៃផ្សេងៗទាំងអស់ ងាកមកប្រើប្រាស់ទូកឈើ ទៅតាមតំបន់របស់ខ្លួន ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីទូកឈើខ្មែរពីបុរាណ ហើយអាចឲ្យជាងធ្វើទូកឈើ មានការងារធ្វើហើយអាចរកចំណូលបានខ្លះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃផងដែរ៕
អត្ថបទ៖រៀម សុខហេង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


