Connect with us

ព័ត៌មានជាតិ

កម្មករ​ប្រមូលសំរាមម្នាក់​ដាច់​ដៃ​ម្ខាង ខណៈពេលបំពេញ​ការងារ

បានផុស

នៅ

​កម្មករ​ប្រមូលសំរាម​ម្នាក់ កៀប​ជាមួយ​ទ្រុង​បែន ដាច់​ដៃ​ខាងស្តាំ ត្រឹម​កំភួន​ដៃ ករណីនេះ បានកើត​ឡើង​នៅ​ម៉ោង​១១ និង ៤០​នាទី ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់មុខ​គណៈបក្ស​ប្រជាជន​ស្រុក​ព្រៃនប់ ក្បែរ​ផ្សារ​វាលរេញ ស្ថិត​ក្នុង​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ឈ្មោះ ទូច ទីន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ កម្មករ​ប្រមូល​សំរាម ក្រោយ​កើតហេតុ​ជនរងគ្រោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន លិ គីម​ឌី វាលរេញ និង​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​៕​

អត្ថបទ៖ ស៊ុយ ចាន់ធា

សូមចុចអាន៖ បង្ក្រាប​ល្បែងស៊ីសង​មួយកន្លែង យីហោ មជ្ឈមណ្ឌល​ពិភព​កម្សាន្ត ឃូ​ល​រី​មិច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម