Connect with us

ព័ត៌មានជាតិ

កម្លាំង​អាវុធហត្ថ​រាជធានី​បន្ត​ចេញ ការពារ​ត្រៀម​អន្តរាគមន៍ នៅ​តាម​ទីតាំង ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វីដ​-១៩ គ្រប់ពេល

បានផុស

នៅ

ភ្នំពេញ ៖ ​ក្នុងអំឡុងពេល​ជាង​២​សប្តាហ៍​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម សហការ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី ការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅតាម​ទីតាំង ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វីដ​-១៩ (COVID-19) ក្នុង​រាជធានី​ភ្នំពេញ ដែល​មកទល់​ថ្ងៃទី​២២​ខែមីនា ឆ្នាំ​២០២១​នេះ មាន​ជាង​២០០​ទីតាំង ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ដាក់​គោលដៅ​ប្រចាំការ​តាម​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​២០០​ទីតាំង​នៅក្នុង​រាជធានី​បានអោយដឹង​មុននេះ​បន្តិច​ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម សហការ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី ការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅតាម​ទីតាំង ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វីដ​-១៩ (COVID-19) ដោយមាន​ភាព​ម៉ត់ចត់​បំផុត​ដោយ​ធានាបាន​នូវ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ជូន​ពួកគាត់​។ អាវុធហត្ថ​រាជធានី​បាន​ប្រើប្រាស់​កម្លាំង​ជិត​១០០០​នាក់ បែង​ចែកជា៣​វេន​ការពារ ទាំងយប់​ទាំង​ថ្ងៃ​គឺ មានមុខ​២៤​ម៉ោង​លើ​២៤​ម៉ោង​គ្រប់​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏​ដូច​ទីតាំង​សម្រាក​ព្យាបាល​ផងដែរ​៕

វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម