ព័ត៌មានជាតិ
ពិព័រណ៍ការសិក្សានៅអូស្ត្រាលី និងណូវែលហ្សេឡង់ឆ្នាំ២០២៥ ជួយជំរុញសក្តានុពលធនធានមនុស្សនៅកម្ពុជាកាន់តែប្រសើរ
អ្នកតំណាងស្ថាប័នអប់រំកម្រិតពិភពលោកប្រមាណ ៤២ មកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់បានជួបប្រឹក្សាផ្ទាល់នៅក្នុងពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ឆ្នាំ២០២៥ ដើម្បីជំរុញដល់សិស្ស និស្សិតស្វែងយល់លម្អិតអំពីជម្រើសសិក្សាលើគ្រប់កម្រិត លក្ខខណ្ឌចូលសិក្សា ការដាក់ពាក្យចូលរៀន និងការសុំទិដ្ឋាការទៅសិក្សារួមទាំងព័ត៌មានអាហារូបករណ៍នានាដោយឥតគិតថ្លៃដើម្បីជំរុញសក្តានុពលធនធានមនុស្សនៅកម្ពុជាកាន់តែប្រសើរ។

ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ឆ្នាំ២០២៥ រៀបចំឡើងដោយប័ន IDP Education
ជាស្ថាប័នឈានមុខគេលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ និងថ្ងៃទី ១៦ ខែមីនា នៅសណ្ឋាគារសូហ្វីតែលអង្គរ ដោយមានសិស្ស និស្សិត
និងអាណាព្យាបាលប្រមាណចូលរួមប្រមាណ១២០០ នាក់។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE បានមានប្រសាសន៍ថា «ការបានឃើញនិស្សិតកម្ពុជាជាច្រើនចាប់ផ្តើមដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ តាមរយៈអាហារូបករណ៍រដ្ឋាភិបាល ឬដោយខ្លួនឯងក្តី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។ និស្សិតទាំងនេះភាគច្រើនត្រលប់មកវិញក្លាយជាអ្នកដឹកនាំក្នុងវិស័យរបស់ពួកគេដែលរួមចំណែកដល់ការរីកចម្រើន និងការអភិវឌ្ឍន៍នាពេលអនាគតសម្រាប់ប្រទេសកម្ពុជានៅលើវិស័យជាច្រើន»។

លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានឱ្យដឹងដែរថា «អូស្ត្រាលីមានសាកលវិទ្យាល័យកំពូលប្រាំបួនស្ថិតក្នុងចំណោមសាកលវិទ្យាល័យដ៏កំពូលទាំង ១០០ របស់ពិភពលោក ក្នុងនោះមានសាកលវិទ្យាល័យបីបានជាប់ចំណាត់ថ្នាក់កំពូលទាំង ២០ លើពិភពលោក។ ស្ថាប័នទាំងនេះជំរុញការគិតប្រកបដោយការពិចារណាការច្នៃប្រឌិត និងការបង្កើតថ្មី ពង្រីកបានសក្តានុពលនៃធនធានមនុស្សប្រកបដោយគុណភាពក្រោយបញ្ចប់ការសិក្សា»។

គួរបញ្ជាក់ថា បង្កើតឡើងដោយរដ្ឋាភិបាលអូស្រ្តាលីក្នុងឆ្នាំ ១៩៦៩ ស្ថាប័ន IDP មានការិយាល័យប្រមាណ ២៣០ កន្លែងលើបណ្តាប្រទេសជាង ៩០ និងបន្តការផ្តល់ជូនសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសឈានមុខគេលើពិភព
លោក រួមមានប្រទេសអូស្រ្តាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដាជាដើម។ស្ថាប័ន IDP ក៏ឈានមុខគេលើការផ្តល់ជូនតេស្ត IELTS ដែលជាតេស្តវាយតម្លៃសមត្ថភាពភាសាអង់គ្លេស និងត្រូវបានទទួលស្គាល់ពីប្រមាណ ១២៥០០ ស្ថាប័នជុំវិញពិភពលោក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


