ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ត្រូវបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ ត្រូវបន្តអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលពិសេសគឺអនុវត្តការ ៣កុំនិង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងចាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ខណៈដែលក្រុមការងារនិងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចនៅបានអភិវឌ្ឍប្រទេសមួយនេះ ឲ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ។ បន្ថែមពីលើនេះទៀតខណៈដែលប្រទេសកម្ពុជាយើងបាននិងកំពុងរីករាលដាលនូវជំងឺកូវីដ-១៩ សម្ដេចបានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋថែមទៀត។

លោកឃួង ស្រេង បានបន្តទៀតថា ពិតណាស់ថាបងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែបងប្អូនត្រូវតែបន្តការពារខ្លួនឯងពីជំងឺនេះបន្តទៀត ពោលគឺត្រូវអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ ។
លោកបន្តថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស ដែលមានអាយុ៦០ឆ្នាំឡើងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមយុទ្ធនាការ ចាប់ពីថ្ងៃទី២៣ខែ មិនានេះតទៅ ជាមួយនិងទីតាំងចំនួន២០ ដែលរៀបចំឡើងដោយ រដ្ឋបាលរាជធានីភ្នំពេញ។

លោក ឃួង សេង ក៏បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចក្តាឡីស័កហើយមានបញ្ហាជីវភាពខ្វះខាត បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន នោះអាជ្ញាធរនឹងចុះជួយឧបត្ថម្ភជាស្បៀងអាហារជូនបងប្អូនភ្លាម។
គួរបញ្ជាក់ថា ក្រោយពីសួរសុខ ទុក្ខនិងផ្ដាំផ្ញើប្រជាពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញរួចហើយ លោកឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីបន្តចុះពិនិត្យស្ថានភាពនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពព្រែកឯងបន្តទៀតផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


