ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ប្រកាសទទួលស្គាល់សមាជិកថ្មីជាង ៥០០ នាក់
សមាជិកថ្មី សរុបចំនួន ៥០៦ នាក់ ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ប្រកាសទទួលស្គាល់ និងបញ្ជូលជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងក្រចេះ ដែលមាន ក្រុង១ និង ៥ សង្កាត់ ។
លោក វ៉ា ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺជាយន្តការមហាជនទូលំទូលាយរបស់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃ ទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមការដឹកនាំចង្អុលបង្ហាញ របស់សហស្ថាបនិករួមមាន សមមិត្ត ជា ស៊ីម សមមិត្ត ហេង សំរិន សមមិត្ត ហ៊ុន សែន និងឥស្សរជនផ្សេងៗទៀត។

គិតចាប់ពីចាប់ពីថ្ងៃបង្កើតរហូតមកដល់បច្ចុប្បន្នច្ចុប្បន្ន សមាជិក ស.ស.យ.ក. នៅតែបន្តរក្សាស្មារតី និងគោលបំណងរួមគ្នា គឺសាមគ្គីភាពជាធ្លុងមួយ ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានារក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលអតីតយុវជន ជំនាន់ ២ធ្នូ បានកសាង និងបន្តបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។


ការប្រកាសទទួលស្គាល់សមាសភាពនេះ គឺដើម្បីបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ស.ស.យ.ក និងបន្តសកម្មភាពបន្ថែម ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលកិច្ចការទូទៅ ការបម្រើសេវា និងជាពិសេគឺការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋគ្រប់រូប ក្នុងន័យថែរក្សាការពារសុខសន្តិភាព សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា