ព័ត៌មានជាតិ
ពលរដ្ឋក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កំពុងខ្វះទឹកប្រើប្រាស់
ប្រជាពលរដ្ឋរស់នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានត្អូញត្អែរថា ពួកគាត់គ្មានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃតាំងតែពីថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរមកម្ល៉េះ ដោយបច្ចុប្បន្នកំពុងមានតម្រូវការទឹកយ៉ាងខ្លាំង។

អ្នកស្រី ស៊ីម និងអ្នកស្រី គឹមសួរ ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំប៉ាក់ខ្លង លើកឡើងថា ឆ្នាំមុនៗមិនដាច់ទឹកប្រើដូច្នេះទេ ទើបតែឆ្នាំនេះដាច់ទឹក ហើយពួកគាត់លំបាកក្នុងរស់នៅឬប្រកបអាជីវកម្មលក់ដូរចិញ្ចឹមជីវិត ដោយសារតែគ្មានទឹកស្អាតប្រើ។

ពលរដ្ឋដដែលបន្តថា ក្នុង១ថ្ងៃត្រូវចំណាយថវិកាទឹកតាមរថយន្ត៣០០០លីត្រ ថ្លៃ១២ម៉ឺនរៀល ឬទឹកធុងយ៉ាងហោច២ម៉ឺនរៀលដែរ បើធៀបនឹងការប្រើទឹកស្អាតដែលមានបណ្តាញអស់ច្រើនណាស់។ ដូច្នេះពួកគាត់ជឿជាក់ថា អាជ្ញាធរ និងក្រុមហ៊ុន ជួយស្វែងរកដំណោះទឹកមកចែកជូនពួកគាត់ផងដែរ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានថ្លែងថា ឆ្នាំនេះមិនចំពោះតែឃុំប៉ាក់ខ្លងទេដែលគ្មានទឹកប្រើ សូម្បីតែឃុំពាមក្រសោបក៏ខ្វះខាតទឹកប្រើដូចគ្នាដែរ។ បច្ចុប្បន្នលោកកំពុងសុំអន្តរាគមន៍ទៅក្រុមហ៊ុនផ្គត់ផ្គង់ទឹក ដើម្បីដឹកទឹកចែកជូនពលរដ្ឋជាបណ្តោះអាសន្នសិន។

លោកអភិបាលស្រុកមណ្ឌលសីមា បន្តថា ក្រៅពីមូលដ្ឋានរស់នៅរបស់ពលរដ្ឋ ក្រុមការងារក៏បន្តដឹកជញ្ជូនទឹកទៅចែកជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សតាមសាលារៀនផងដែរ ព្រោះពួកគាត់ក៏ជួបការលំបាកខ្វះខាតទឹកដូចគ្នាដែរ។ ហើយការដាច់ទឹកស្អាត ប្រើប្រាស់នេះដោយសារតែប្រភពទឹកនៅជ្រោះតាបប៉ន និងនៅភូមិចាំយាម មានសភាពរីងស្ងួត និងខូចម៉ូទ័របូម ដោយក្រុមហ៊ុនកំពុងមមាញឹកស្វែងរកដំណោះស្រាយស្វែងរកប្រភពទឹកសាបបន្ថែម។

គួរជម្រាបថា បញ្ហាខ្វះទឹកស្អាតមិនមែនកើតមានតែក្នុងស្រុកមណ្ឌលសីមាទេ ពោលគឺនៅក្រុងខេមរភូមិន្ទ ក៏កំពុងជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃដូចគ្នាដែរ ដោយអាជ្ញាធរក្រុងក៏ស្វែងរកទឹកដឹកជញ្ជូនចែកជូនពលរដ្ឋដោយគិតថ្លៃផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


