Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ រំពឹងពីកិច្ចសហការកាន់តែរឹងមាំរវាងប្រទេសទាំងពីរលើសន្តិសុខព្រំដែន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ បានផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ដោយរំពឹងថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរនឹងកាន់តែរឹងមាំ ដើម្បីធានាបាននូវសន្តិសុខនៅតាមបណ្ដោយខ្សែបន្ទាប់ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ទុន ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពិសេសលើកិច្ចសហប្រតិបត្តិការជាប់ព្រំដែន។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងពីកិច្ចសហការល្អកន្លងមកជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមតំបន់ព្រំដែន។

ផ្អែកលើកិច្ចសហការល្អនេះ ភាគីទាំងពីរ សង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សា ដើម្បីបុព្វហេតុនៃសន្តិសុខព្រំដែន និងការអភិវឌ្ឍរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានយកឱកាសនោះ ថ្លែងអំណរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរាជទូត សម្រាប់ការយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួនាទីយ៉ាងសកម្មរួមចំណែកពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសការបង្ការឧក្រិដ្ឋកម្មតាមព្រំដែន ក៏ដូចជាវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម