ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យពលរដ្ឋទៅទទួលសេវាបង្ការជំងឺគ្រុនចាញ់ មុននឹងចូលព្រៃ
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរចូលព្រៃ ត្រូវទៅទទួលថ្នាំបង្ការជំងឺគ្រុនចាញ់ ពីអ្នកស្ម័គ្រចិត្តភូមិដោយឥតគិតថ្លៃ ដោយពិសាថ្នាំមុន ៣ថ្ងៃមុននឹងចូលព្រៃ និងត្រូវគេងក្នុងមុងជ្រលក់ថ្នាំ ជាពិសេសត្រូវភ្ជាប់ជាមួយថ្នាំលាបលើស្បែកការពារមូស ហើយពេលចេញពីព្រៃភ្លាម ត្រូវទៅធ្វើតេស្តឈាម នៅផ្ទះអ្នកស្ម័គ្រភូមិ និងមណ្ឌលសុខភាព ដើម្បីស្វែងរកជំងឺគ្រុនចាញ់ (ដោយឥតគិតថ្លៃ)។

លោករដ្ឋមន្ត្រី បានណែនាំបែបនេះ ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» “ Malaria Ends With Us: Reinvest, Reimagine, Reignite” នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ទិវានេះប្រព្រឹត្តឡើងនៅបរិវេណវិទ្យាល័យតេជោ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមដោយ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោកស្រី Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Eda Kraja តំណាងអង្គការ UNOPS (Country Manager Cambodia and Lao PDR) និងថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ទីរជុំវិញខេត្ត។
ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងស្នូលបំផុតគឺ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជំរុញកិច្ចខិតខំប្រឹងប្រែងឡើងវិញ នៅគ្រប់កម្រិតចាប់ពីកម្រិតគោលនយោបាយរហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើន ការវិនិយោគ យុទ្ធនាការសុខភាព ឬសារតស៊ូមតិ ផ្សព្វផ្សាយទូលំទូលាយ នូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដោះស្រាយបញ្ហាប្រឈមទាន់ពេល និងមានប្រសិទ្ធភាពប្រសើរជាងមុន។ យើងត្រូវរួបរួមគ្នា ដើម្បីលប់បំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥ នេះ និងត្រូវតែបញ្ចប់ជំងឺគ្រុនចាញ់ក្នុងសកលលោក នាឆ្នាំ២០៣០។

ក្នុងឱកាសអបអរសាទរទិវានេះ លោករដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដោយត្រូវបេ្តជ្ញាចិត្តរួបរួមគ្នាទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ នេះ ដោយត្រូវធ្វើការអប់រំ និងពន្យាល់ពីការពារ និងព្យាបាលជំងឺគ្រុនចាញ់ ដល់ប្រជាពលរដ្ឋគោលដៅ។ ត្រូវលប់បំបាត់លែងមានជំងឺគ្រុនចាញ់ ដោយត្រូវធ្វើជាបុគ្គល ឬប្រជាពលរដ្ឋគំរូ ក្នុងការការពារខ្លួនពីជំងឺគ្រុនចាញ់។
ប្រសិនបើប្រជាពលរដ្ឋមានអាការៈមិនស្រួលខ្លួន ត្រូវទៅធ្វើតេស្តឈាមជាបន្ទាន់ ដើម្បីស្វែងរកជំងឺគ្រុនចាញ់ ត្រូវអនុវត្តពាក្យស្លោក ពេលខ្ញុំក្តៅខ្លួន ត្រូវធ្វើតេស្តឈាម។ អាជ្ញាធរមូលដ្ឋានត្រូវមានកាតព្វកិច្ចផ្តល់ព័ត៌មានដល់អ្នកចូលព្រៃ និងត្រូវណែនាំឱ្យប្រជាពលរដ្ឋទទួល និងលេបបង្ការជំងឺគ្រុនចាញ់មុនចូលព្រៃ។ អាជ្ញាធរមូលដ្ឋាន អ្នកចល័ត និងអ្នកចំណូលថ្មី ត្រូវទៅពិនិត្យ និងសូមធ្វើតេស្តជូនគាត់តែម្តង។ ត្រូវចូលរួមក្នុងការព្យាបាល ដែលមានរយៈពេល ៧ថ្ងៃនៃការលេបថ្នាំ។ ជាពិសេស មុនចូលព្រៃ ត្រូវទៅទទួលសេវាបង្ការជំងឺគ្រុនចាញ់ និងដោយកុំនាំជំងឺគ្រុនចាញ់ ចូលក្នុងស្រុកភូមិ គ្រួសារ និងសហគមន៍។

ជាមួយគ្នានេះ លោក ឈាង រ៉ា ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការសុខភាពពិភពលោក គម្រោងមូលនិធិសកល ដៃគូវិនិយោគ ដៃគូជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត និងក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ និងកំពុងសហការជួយឧបត្ថម្ភគាំទ្រដល់ការងារលុបបំបាត់ជំងឺគ្រុនចាញ់៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


