ព័ត៌មានជាតិ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អំពាវដល់និស្សិតដែលលោកធ្លាប់បានបណ្ដុះបណ្ដាល បរិច្ចាគថវិកាម្នាក់ ១ដុល្លារក្នុងមួយខែ ដើម្បីជួយ «មូលនិធិអប់រំកុមារ»
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានមូលនិធិអប់រំកុមារ បានអំពាវដល់និស្សិត ដែលលោកធ្លាប់បានបណ្ដុះបណ្ដាលទាំងអស់ ចូលរួមបរិច្ចាគថវិកាម្នាក់ ១ដុល្លារក្នុងមួយខែ ដើម្បីជួយដល់ «មូលនិធិអប់រំកុមារ»។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត លើបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។

«មូលនិធិអប់រំកុមារ» បានបង្កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ និងចំណាយថវិកាផ្ទាល់របស់លោកបណ្ឌិត អមជាមួយនឹងការចូលរួមពីសប្បុរសជននានា ដើម្បីជួយដល់កុមារតូចៗ ដែលស្រលាញ់ការសិក្សារៀនសូត្រ ប៉ុន្តែប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែមិនមានលទ្ធភាពក្នុងការបន្តការសិក្សារៀនសូត្រ។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ «មូលនិធិអប់រំកុមារ» មានគោលដៅចង់ឱ្យកុមាដែលស្រលាញ់ការសិក្សារៀនសូត្រ អាចមានលទ្ធភាពរៀនសូត្របានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២ ហើយប្រសិនជាកុមានោះខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនោះមូលនិធិនឹងព្យាយាមស្វែងរកអាហាររូបករណ៍ដល់កុមារដែលស្រលាញ់ការសិក្សាទាំងនោះថែមទៀត។

អាស្រ័យហេតុនេះហើយ ក្នុងនាមជាសាស្ត្រាចារ្យមួយរូប ដែលបម្រើការងារលើវិស័យអប់រំអស់រយៈពេលជាង២០ឆ្នាំលោកបណ្ឌិត បានសម្រេចចិត្តអំពាវនាវទៅកាន់និស្សិតទាំងឡាយ ដែលលោកធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោកបណ្ឌិតផ្ទាល់ជួយចូលរួមបរិច្ចាគថវិកាមួយខែ ១ដុល្លារដល់ «មូលនិធិអប់រំកុមារ» នេះ ដើម្បីបន្តបេសកកម្មជួយបំពេញក្ដីស្រមៃដល់កុមាទាំងឡាយណាដែលស្រលាញ់ការសិក្សារៀនសូត្រ។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នឹងត្រៀមយកសម្ភារសិក្សាមួយចំនួនបន្ថែមទៀតទៅប្រគល់ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា ក្របៅ ស្ថិតក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ប្រសិនបើបងប្អូនអតីតនិស្សិតលោកបណ្ឌិត ឬសប្បុរសជន ចាប់អារម្មណ៍ចង់ចូលរួមក្នុងបេសកកម្មអប់រំកុមារ អាចបរិច្ចាគថវិកាជួយទ្រទ្រង់ដល់ «មូលនិធិអប់រំកុមារ» តាមរយៈ ៖
- លេខទូរស័ព្ទ, តេឡេក្រាម ឬCoolApp លេខ៖ 078 699 299
- គណនី ABA: 007293177






-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


