ព័ត៌មានជាតិ
ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជិតមួយ១០០០នាក់ នៅឃុំតាគ្រាម ទទួលបានអំណោយពីសប្បុរសជន
សិស្សានុសិស្សជាង ៧០០នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋក្រីក្រ តាជីយាយជី និងព្រះសង្ឃ ទទួលបានអំណោយសប្បុរសធម៌ពីសប្បុរសជនដែលរស់នៅប្រទេសអូស្ត្រាលី។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាបឋមសិក្សាគិរីសិលាកែវ និងក្នុងបរិវេណវត្តភ្នំព្រះ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានរៀបចំពិធីចែកអំណោយដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋខ្វះខាត តាជីយាយជី និងព្រះសង្ឃដែលគង់នៅក្នុងទីអារាមវត្តភ្នំព្រះ ដែលក្នុងនោះសិក្សានុសិស្សមានចំនួន ៧១០ នាក់ លោកគ្រូអ្នកគ្រូមានចំនួន ២៤នាក់ ព្រះសង្ឃចំនួន ២៥អង្គ តាជីយាយជី និងប្រជាពលរដ្ឋជាង ២០០ គ្រួសារ។

នៅក្នុងនោះដែរ សប្បុរសជនដែលជាអ្នកផ្ដួចផ្ដើមមកពីប្រទេសអូស្ត្រាលី គឺឧបាសក ជួន បូផា ឧបាសិកា ហេង ស និងលោក ហុង សំបឿន និងអ្នកស្រី ជួន សុខហេង ជាម្ចាស់ឃ្លាំងលក់រថយន្ត (ហេង គឹមនិត) ព្រមទាំងកូននិងចៅៗ។ នៅក្នុងពិធីនោះដែរ គេសង្កេតឃើញអំណោយដែលត្រូវចែកជូនដល់លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋក្រីក្រ គឺមានចំណីអាហារ សំពត់ ក្រម៉ា សម្ភារៈសិក្សា និងថវិកាមួយចំនួនផងដែរ ដែលពិធីនេះបានបញ្ចប់នារសៀលថ្ងៃដដែល ប្រកបដោយភាពរីករាយសប្បាយក្រៃលែង៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


