Connect with us

ព័ត៌មានជាតិ

ទិន្នផល​ទុរេន​ទឹក​ឈូ​ឆ្នាំ​នេះ​ល្អជាងឆ្នាំមុន  ខណៈ​ដែល​រសជាតិ​កាន់​តែ​ឈ្ងុយឆ្ងាញ់​និង​មាន​ទីផ្សារ​ល្អ

បានផុស

នៅ

កំពត ៖ កាលពីរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាកសិករ​ដាំទុរេន​និង​លោកស្រីមេ ភូមិស្នំប្រាំពី ថាឃីម៉ាក់ប្រាង្គ ស្រុក​ទឹកឈូ​បាន​បញ្ជាក់​ជាទូទៅ​ទុរេន​និង​បាន​ចាប់ផ្តើម​ប្រមូល​ផល​បានបណ្តើរៗពីពេលនេះចូលឆ្នាំ​មក​ហើយ​មក​ដល់​ពេល​នេះ​កំពុង​តែ​ពេញ​បន្ទុក​តែ​ម្តង​គ្រប់​ចម្ការ​ប្រមូល​ផល​ទុរេន​គ្រប់ៗគ្នា និង​ថា​ទុរេន​ឆ្នាំ​នេះ​មាន​ទិន្នផលខ្ពស់ជាងឆ្នាំមុន ផ្លែ​ក៏​ធំ​រស​ជាតិ​ក៏​កាន់តែឈ្ងុយឆ្ងាញ់ជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋនិងប្រជាកសិក និងអាជ្ញាធរឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ឥឡូវនេះរដូវប្រមូលផលទុរេនបានចូលមក​ដល់​ហើយ  សម្រាប់ទិន្នផលទុរេនឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំ​មុន ផ្លែ​ក៏​ពេញ​ទឹក​ហើយ​ធំ​ល្អ រសជាតិ​ក៏​កាន់​តែ​ឈ្ងុយឆ្ងាញ់ ជាងទុរេននៅតំបន់ផ្សេងៗ នៃ​ខេត្តកំពត ខណៈដែលតម្លៃទីផ្សារក៏ប្រសើរ បន្ទាប់ពីអាជ្ញាធរស្រុក ក៏​ដូច​ជា​ឃុំ​ស្នើសុំ​ឱ្យ​អាជីវករលក់តែទុរេនក្នុងខេត្ត និងក្នុងតំបន់របស់ខ្លួននោះ។

ចំណែក​ម្ចាស់​ចម្ការ និង​ជា​អាជីវករ​លក់​ទុរេន​នៅ​តាម​ផ្លូវ​ទៅ​រមណីយដ្ឋាន​ទឹកឈូ ដែល​មាន​យីហោ តាន់ ម៉ាប់ បានបញ្ជាក់ថា គាត់​លក់​ទុរេន​ពេញ​មួយ​ឆ្នាំ​តែ​ម្តង  គាត់មានអតិថិជនច្រើន ហើយភ្ញៀវទេសចរក៏មានភាពជឿជាក់ និងជួយ​គាំទ្រទិញទុរេនគាត់ហូបច្រើនដែរ ហើយមិនសូវសូញសាញ់រឿងតម្លៃទេ  ព្រោះគាត់លក់តែទុរេនក្នុងតំបន់។

ស្មៀនឃុំម៉ាក់ប្រាង្គ លោក ធាន លី  បាន​បញ្ជាក់ដែរ​ថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ  អាជ្ញាធរឃុំ​តែងតែ​ចុះ​ទៅ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ដាំ អាជីវករ សូម​ឱ្យ​រក្សាភាពស្មោះត្រង់ កុំ​យក​ទុរេន​ពី​ប្រទេសជិតខាងមកបន្លំលក់​ឱ្យភ្ញៀវ ព្រោះវា​ធ្វើ​ឱ្យប៉ះពាល់ដល់​កិត្តិសព្ទ​របស់​ទុរេន​កំពត ពិសេសអាជ្ញាធរតែងតែលើកទឹកចិត្ត ឱ្យអាជីវករនៅតាមផ្លូវទៅទឹកឈូ លក់តែទុរេនទឹកឈូបានហើយ លោកបានបញ្ជាក់ដែរថា ទុរេនទឹកឈូផ្លែធំល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេ នៅក្នុងខេត្ត។

លោក ធាន លី បានប្រាប់ថា ទុរេនដែលមានផ្លែពណ៌ប្រផេះភាគច្រើន ដាំតាមតំបន់ជើងភ្នំ និងពណ៌ខៀវដាំ ភាគច្រើនដាំនៅតាមបន់ក្បែរមាត់ព្រែក ឬមាត់ជ្រោះ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មេទ័ពឥណ្ឌា ព្រមានថា ប៉ាគីស្ថាន នឹងជួបទុក្ខធំ បើហ៊ានបំពានបទឈប់បាញ់

ព័ត៌មានជាតិ៧ នាទីutes មុន

សប្តាហ៍នេះ ផ្លូវថ្មើរជើងត្រូវបានរៀបចំឡើងមិនខុសពីសប្តាហ៍កន្លងទៅ តែបន្ថែមការប្រគុំតន្ត្រីខ្នាតតូចរបស់ផលិតកម្មហង្សមាស

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មន្រ្តីជាន់ខ្ពស់អាមេរិក-ចិន បង្ហាញពីសុទិដ្ឋិនិយមលើការចរចាពន្ធគយ​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហាម៉ាស ប្រកាស​ដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​អាមេរិក​​តែ​ម្នាក់​គត់​​ដែល​នៅ​រស់

ព័ត៌មានជាតិ១០ នាទីutes មុន

សម្តេច ម៉ែន សំអន គាំទ្រគំនិតប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

Sokha Hotels

ព័ត៌មានពេញនិយម