ព័ត៌មានជាតិ
ផ្លូវ ២ ខ្សែប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងក្រុងក្រចេះ កំពុងសិក្សាលើកកម្រិតពីផ្លូវដីទៅជាផ្លូវកៅស៊ូ
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ដែលជាការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ។
ក្នុងដំណើរអញ្ចើញចុះពិនិត្យផ្លូវទាំង ២ ខ្សែនេះ ធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងក្រុងក្រចេះ។

ផ្លូវដែលអាជ្ញាធរកំពុងសិក្សាលើកកម្រិតគុណភាពជាផ្លូវកៅស៊ូ ផ្លូវខ្សែទី១ គឺជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដែលបម្រើដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ការដឹកជញ្ជូនកសិផល សិប្បកម្ម និងទេសចរណ៍ចេញចូលជាប្រចាំ។
ផ្លូវខ្សែទី២ ជាផ្លូវដី និងល្បាយក្រួស មានប្រវែងជាង ៥ ៣០០ ម៉ែត្រ តភា្ជប់ពីភូមិស្រែស្ដៅ១ សង្កាត់អូរឫស្សី ទៅដល់ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។


បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក លោករដ្ឋមន្ដ្រីបានណែនាំដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញជំវិញខេត្ត ធ្វើការសិក្សាបន្ថែមនិងពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងផែនការដើម្បីស្ថាបនាលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែនេះ។
លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បានឲ្យដឹងថា ផ្លូវទាំង២ខ្សែនេះ គឺជាផ្លូវដ៏សារៈសំខាន់មួយបម្រើដល់ការធ្វើដំណើរ វិស័យទេសចរឆ្ពោះទៅកាន់មណ្ឌលវិបស្សនាជ្រោយថ្ម ការដឹកជញ្ជូនដំណាំកសិកម្ម ជាពិសេសការដឹកជញ្ជូនផលស្រូវ នារដូវប្រមូលផល និងជាការតភ្ជាប់រវាងភូមិស្រែស្ដៅ ក្នុងសង្កាត់អូឫស្សី ទៅភូមិរកាកណ្ដាល ក្នុងសង្កាត់រកាកណ្ដាល ក្នុងក្រុងក្រចេះ កាន់តែងាយស្រួល និងបង្ខិតចម្ងាយធ្វើដំណើរកាន់តែជិតថែមទៀត៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៤ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក