ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តឱ្យកម្មករ-កម្មការិនីប្តឹងពេលឃើញ រោងចក្រ សហគ្រាសណា មិនគោរពច្បាប់
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់កម្មករ-កម្មការិនី ធ្វើការប្តឹងចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលមិនគោរពទៅតាមច្បាប់ស្តីពីការងារ ដើម្បីឱ្យក្រសួងចាត់វិធានការទៅតាមច្បាប់។

លោក ស៊ុន មេសា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៩ ឧសភា នេះថា «កម្មករ-កម្មការិនីដែលស្ថិតនៅក្នុងច្បាប់ការងារ ត្រូវទទួលបាន ប.ស.ស ដែលមានចែងនៅក្នុងច្បាប់។ ប៉ុន្តែប្រសិនបើមិនមានទេ ក្រសួងលើកទឹកចិត្តដល់កម្មករ-កម្មការិនីទាំងអស់ ប្តឹងមកក្រសួងតាមរយៈឃ្យូអកូដ(បណ្តឹងអនាមិក) តាមផេកផ្លូវការរបស់ក្រសួង ឬផេករដ្ឋមន្ត្រី ក៏ដូចជាអ្នកនាំពាក្យក្រសួង ដើម្បីចុះធ្វើការងារភ្លាមៗ ព្រោះថាក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ នៅតែបន្តយកចិត្តទុកដាក់ចំពោះកម្មកររបស់យើង ដើម្បីលើកកម្ពស់សុខុមាលភាពពួកគាត់ មិនអនុញ្ញាតឱ្យមានការកេងបន្លំ ឬ បង់ ប.ស.ស ដល់កម្មករ-កម្មការិនី នោះទេ ព្រោះវាជាកាតព្វកិច្ច»។

លោកបានបន្តថា រោងចក្រ សហគ្រាស ត្រូវមានកាតព្វកិច្ចចុះបញ្ជីបុគ្គលិក ឬកម្មករ-និយោជិតរបស់ខ្លួនជាមួយ ប.ស.ស និងបង់ភាគទានជូនពួកគាត់ទៅលើរបបសន្តិសុខសង្គមផងដែរ។ ក្នុងនោះ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវបង់ភាគទានជូនបុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនទៅលើផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន បង់ ៤ ភាគរយ ក្នុងនោះ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន បង់ ២ ភាគរយ និងសាមីខ្លួនផ្ទាល់បង់ ២ ភាគរយ។

លោកបានបន្តទៀតថា នៅពេលកម្មករ-និយោជិតបានចុះបញ្ជិកាជាមួយ ប.ស.ស និងបានបង់ភាគទានប្រចាំខែមក ប.ស.ស ហើយបានស្នើសុំប័ណ្ណ ប.ស.ស រួចរាល់ នោះពួកគាត់នឹងមានសិទ្ធិប្រើប្រាស់សេវានៅមន្ទីរពេទ្យដៃគូ ប.ស.ស ដោយឥតគិតថ្លៃ ដែលជាការជួយកាត់បន្ថយចំណាយរបស់សាមីខ្លួន រួមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស ផងដែរ។
គួរបញ្ជាក់ថា គិតមកត្រឹមខែមេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ០៦០ ៣៩២ នាក់ ស្រី ១ ៦៨៦ ៨៨៧ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៨ ៦៦៩ នាក់ ស្រី ១៥០ ៩០៨ នាក់ បុគ្គលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ១២២ នាក់ ស្រី ១១២៤ ៨០១ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៨ ៥៤៦ នាក់ ស្រី ៣០៣ ៤១៩ នាក់ និងអ្នកក្នុងបន្ទុក១៨៧ ០៥៥ នាក់ ស្រី ១០៧ ៧៥៩ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


