Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ​ដូនពេញ​ ចាត់​ឲ្យ​យក​អំណោយ​ជូន​គ្រួសារ​ពួកគាត់ ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​

បានផុស

នៅ

​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌដូនពេញ និង ជា​ប្រធាន ស​.​ស​.​យ​.​ក​ខណ្ឌដូនពេញ បាន​ចាត់​ឲ្យ​មន្ត្រី នាំយក​ថវិកា និង គ្រឿងឧបភោគ​បរិភោគ​ជូន គ្រួសារ សមាជិក ស​.​ស​.​យ​.​ក សង្កាត់​ផ្សារ​ថ្មី​ទី​៣ ដែលមាន​ផ្ទុក​ជំងឺ Covid-19 ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នា​ល្ងាច​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៦:០០​នាទី លោក សុក ពិសី អនុប្រធាន​អចិន្ត្រៃយ៍ ស .​ស .​យ .​ក ខណ្ឌ បាន​នាំយក ថវិកា និង គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់ ក្រុមគ្រួសារ កញ្ញា គង់ សៅ​វុត្ថា សមាជិក ស .​ស .​យ .​ក​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ដែលមាន​ផ្ទុកមេរោគ Covid-19 ហើយ​ត្រូវបានខាង​ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល​ចុះ​មក​យក​គា​ត់ទៅ​ព្យាបាល​នៅ​ល្ងាច​នោះ​ផងដែរ​។​

​អំណោយ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ជូន​គ្រួសារ​គាត់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​រួមមាន :

-​ថវិកា​ចំនួន ៤០០,០០០៛

-​អង្ករ​០២​បាវស្មើ ៥០ គីឡូ​

-​មី៤កេស​

-​សាប៊ូ៤ដុំ​

-​ទឹក​សុទ្ធ៨យួរស្មើ៤​កេស​

-​ទឹកត្រី១​យួរ​

-​ទឹក​ស៊ីអ៊ីវ ១​យួរ​

​ក្នុងនោះដែរ លោក សឿង កុសល ចៅសង្កាត់​ផ្សារ​ថ្មី​ទី​៣ និង​ជា​ប្រធាន ស .​ស .​យ .​ក សង្កាត់ បាន​ឧបត្ថម្ភ​បន្ថែម​នូវ អង្ករ​ចំនួន ២៥ គីឡូ រួម​នឹង​ថវិកា ចំនួន ១០០,០០០​រៀល​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អាជ្ញាធរផ្ដល់អំណោយដល់ជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ​ចំនួន២​ខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម