ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលវឌ្ឍនភាពបុកស៊ីផាយស្តារប្រឡាយម័រ ត្រៀមរំដោះទឹកជន់លិចនៅរដូវវស្សា
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាព នៃការ អភិវឌ្ឍគម្រោងប្រព័ន្ធលូរំដោះទឹក សម្រាប់រដូវវស្សា និង ពិនិត្យមើលការរុះរើសំណង់ ដើម្បីបន្តការបុកស៊ីផាយស្ដារប្រឡាយ។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ពីលទ្ធផល នៃការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក គិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ ៨០% នៃផែនការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិច នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយដើម្បីជំរុញការអនុវត្តគម្រោង ឱ្យសម្រេចបានលទ្ធផល ១០០% តាមការគ្រោងទុក ឱ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង។

គួរបញ្ជាក់ថា លទ្ធផល នៃការអនុវត្តគម្រោងនាពេលកន្លងមក ឃើញថា បើទោះបីជាថ្មីៗ នេះ មានករណីភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កឱ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង ៨១ ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ ម.ម) ក្តី ក៏ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត ក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់” ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីប្រសិទ្ធភាព នៃការអនុវត្តគម្រោងរំដោះទឹកក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ អាជ្ញាធរ ស្នើឱ្យប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមរួសរាន់អញ្ជើញមកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន៕
អត្ថបទ ៖ ម៉េង




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


