ព័ត៌មានជាតិ
ប្រធានរដ្ឋសភារម្លឹកពីមូលហេតុដែលយកថ្ងៃទី២១ ខែកុម្ភៈ ជាទិវាជាតិសុខភាពមាតា ទារក និងកុមារ
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងពីមូលហេតុដែលមានការកំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំជាទិវាជាតិសុខភាពមាតា ទារក និងកុមារ ព្រោះនោះជាថ្ងៃដែលអគ្គលេខាធិការអង្គការសហប្រជាជាតិប្រគល់គោរមងារ និងភារកិច្ចដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការចូលរួមជួយរដ្ឋាភិបាលដើម្បីកាត់បន្ថយអត្រាមរណភាពរបស់ស្ត្រី ទារក និងកុមារ នៅកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០» នៅសាលសន្នីសិទសភា ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចសភាធិបតី ឃួន សុដារី បានរម្លឹកថាក្នុងឆ្នាំ២០០៩ អគ្គលេខាធិការអង្គការសហប្រជាតិលោក បាន គឹមមូន បានអញ្ជើញស្ត្រីទីមួយកម្ពុជា និងបណ្ដាប្រទេសប្រមាណ៣០ផ្សេងទៀតដើម្បីទទួលភារកិច្ចមួយជួយដល់រដ្ឋាភិបាលរបស់ប្រទេសខ្លួន ក្នុងការកាត់បន្ថយការស្លាប់របស់ស្ដ្រី ទារក និងកុមារ។ លោក បាន គឹមមូន ព្រមទាំងបានផ្ដល់គោរម្យងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការរួមនៃសកម្មភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្ដីពីស្ត្រី និងកុមារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១។
សម្ដេចសភាធិបតីថ្លែងថា៖ «ថ្ងៃទី២១ខែកុម្ភៈ រៀងរាល់ឆ្នាំបានក្លាយជាទិវាសុខភាពមាតា និងទារកហ្នឹងកើតពីអី? គឺបានមកពីថ្ងៃដែលគេប្រគល់គោរម្យងារជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្លាយជាទិវានៃប្រទេសជាតិទាំងមូលដើម្បីចូលរួមសកម្មភាពធ្វើឱ្យមរណមាតាហ្នឹងកាន់តែតិច»។

គួរឱ្យដឹងដែរថាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី ២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំជាទិវាជាតិសុខភាពមាតា ទារក និងកុមារ ដោយការសម្រេចនេះដោយយោងតាមស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ទិន្នន័យពីក្រសួងផែនការបង្ហាញថាអត្រាមរណភាពមាតានៅកម្ពុជាបានថយចុះពី៤៣៧ក្នុង១សែននាក់ពីចន្លោះឆ្នាំ២០០០ ដល់២០១៤ មកនូវត្រឹម១៥៤នាក់ក្នុង១សែនកំណើតរស់ ឆ្នាំ២០២១-២០២២។ រដ្ឋាភិបាលក៏បានដាក់ការប្ដេជ្ញាចិត្តឱ្យដល់កម្រិតសូន្យនូវមរណភាពមាតានៅឆ្នាំ២០៣០ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


