Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ក្របខណ្ឌយុទ្ធសាស្ត្រគឺជាកម្រិតនយោបាយជាន់ខ្ពស់ ត្រៀមជាស្រេចសម្រាប់អនុវត្ត

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​សមាជិក​សភា​កម្ពុជា ដើម្បី​ប្រជារាស្ត្រ និង​ការ​អភិវឌ្ឍ បាន​ថ្លែងថា ក្របខណ្ឌ​យុទ្ធសាស្ត្រ​មិន​ត្រឹម​ជា​ឧបករណ៍ រៀបចំ​ផែនការ ឬ​គោល​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​ជា​លើក​ទី​ ១ ​នៅក្នុង​តំបន់​របស់​យើង ដែល​ត្រូវ​បានទទួលស្គាល់​ពេញលេញ គាំទ្រ​ជា​ឱឡារិក​នៅ​កម្រិត​នយោបាយ​ជាន់ខ្ពស់ ហើយ​ត្រៀម​ជាស្រេច​សម្រាប់​អនុវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​អង្គ​សិក្ខា​សាលា​សភា ស្តីពី​ការ​ឈ្វេងយល់​អំពី​ក្របខណ្ឌ​យុទ្ធសាស្ត្រ​កម្ពុជា ឆ្នាំ ​២០២៤-២០៣០ ៖ ពន្លឿន​ការ​អនុវត្ត​កម្មវិធី​សកម្មភាព នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​អភិវឌ្ឍន៍ (​អាយ ស៊ី ភី ឌី​) នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​ ១២ ខែ​ឧសភា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មានប្រសាសន៍ថា ក្របខណ្ឌ​យុទ្ធសាស្ត្រ​នេះ មិន​ត្រឹម​ជា​ឧបករណ៍ រៀបចំ​ផែនការ ឬ​គោលនយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​ជា​លើក​ទី ​១​ នៅក្នុង​តំបន់​របស់​យើង ដែល​ត្រូវ​បានទទួលស្គាល់​ពេញលេញ គាំទ្រ​ជា​ឱឡារិក​នៅ​កម្រិត​នយោបាយ​ជាន់ខ្ពស់ ហើយ​ត្រៀម​ជាស្រេច​សម្រាប់​អនុវត្ត។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​គូស​រំលេច សមាគម​សមាជិកសភា​កម្ពុជា​ ដើម្បី​ប្រជាជន ​និង​ការ​អភិវឌ្ឍ ស៊ី អេ ភី ភី ឌី ត្រូវ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ​២០០០ ផ្តើមចេញពី​សុច្ឆន្ទៈ​ពិតប្រាកដ​របស់​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា និង​បាន​ទទួល​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា​។ សមាគម​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ នៃ​វេទិកា​សមាជិកសភា​អាស៊ី ដើម្បី​ប្រជាជន និង​ការ​អភិវឌ្ឍ ស្ថិត​ក្នុង​ចំណោម​គណៈកម្មាធិការ​ជាតិ​សភា​ទាំង ​៣០ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក អាស៊ី​ខាងត្បូង និង​អាស៊ី​កណ្តាល នា​ខែ​មិថុនា ឆ្នាំ ២០០០។ គោលបំណង​របស់​សមាគម សំដៅ​បង្កើន​ការយល់ដឹង និង​លើកកម្ពស់​ចំណេះដឹង អំពី​អន្តរ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ការ​អភិវឌ្ឍ​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម