ព័ត៌មានជាតិ
កម្មករ កម្មការិនីនៅតាមរោងចក្ររៀបចំ “លេងល្បែងប្រជាប្រិយ អាហារសាមគ្គី និងរាំកម្សាន្តយ៉ាងរីករាយ” ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី
កម្មករ កម្មការិនី តាមរោងចក្រសហគ្រាសទូទាំងប្រទេស បានលេងល្បែងប្រជាប្រិយ និងរាំកម្សាន្ត និងកម្មវិធីកម្សាន្តផ្សេងៗទៀតយ៉ាងសប្បាយរីករាយនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលកម្មករនិយោជិតនឹងទទួលបានការឈប់សម្រាកក្នុងឱកាសឆ្នាំថ្មី។

ក្នុងនោះសហគ្រាស វីនណាស ហ្គាមេន ឯ.ក ដែលមានអាសយដ្ឋាននៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានសកម្មភាពអាជីវកម្មក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់ ក៏បានផ្តល់ឱកាសឱ្យបងប្អូនកម្មករនិយោជិត រាំលេងកំសាន្ត លេងល្បែងប្រជាប្រិយ និងការចាប់រង្វាន់លើកទឹកចិត្តជូនបងប្អូនកម្មករ រួមទាំងកម្មវិធីផ្សេងៗទៀតយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ទន្ទឹមនេះ សហគ្រាស ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកឆឺរីង ដែលមានអាសយដ្ឋាននៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដែលមានសកម្មភាពអាជីវកម្មកាត់ដេរ ក៏បានផ្តល់ឱកាស និងបង្កភាពរីករាយជូនបងប្អូនកម្មករនិយោជិត លេងល្បែងប្រជាប្រិយ រាំកម្សាន្ត ហូបអាហារសាមគ្គី និងកម្មវិធីផ្សេងៗទៀតយ៉ាងអធិកអធមក្នុងពេលមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មករបានចូលរួមអបអរពិធីបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយរវាងបងប្អូនកម្មករនិយោជិត និងរវាងផ្នែករដ្ឋបាល និងតំណាងនិយោជកដែលបានរឹតចំណងមិត្តភាព និងបង្កើនភាពជិតស្និទ្ធមុនឱកាសឆ្នាំថ្មី។


លោក ស៊ុន មេសា បញ្ជាក់ថា “សកម្មភាពទាំងនេះ គឺជាការបង្ហាញពីភាពសុខដុម និងភាពរីកចម្រើនដ៏ល្អប្រសើរក្នុងរោងចក្រសហគ្រាសនៅកម្ពុជា”។
បើតាមអ្នកនាំពាក្យរូបនេះ រោងចក្រសហគ្រាសនៅកម្ពុជាក្នុងវិស័យកាត់ដេរប្រមាណជាង៧៥% បានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្ត ការហូបអាហារសាមគ្គី និងកម្មវិធីផ្សេងៗទៀតយ៉ាងសប្បាយរីករាយក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


