Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យការងារលើកទឹកចិត្តឲ្យកម្មករប្តឹង​មកក្រសួង “ករណីរោងចក្រមានការកើនឡើងកម្តៅ គ្មានអនាម័យ និងប្រើពាក្យសម្តីមិនសមរម្យ”

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២៩ ខែមេសានេះ បានលើកទឹកចិត្តដល់កម្មករនិយោជិតទាំងអស់ក្លាហានក្នុងការប្តឹង ឬរាយការណ៍មកក្រសួងការងារដើម្បីបកស្រាយ “ករណីបរិយាកាសក្នុងរោងចក្រឡើងកំដៅខ្លាំង គ្មានអនាម័យ និងមានការប្រើពាក្យសម្តីមិនសមរម្យ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា ថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ មានភាពក្លាហានក្នុងការប្តឹង ឬរាយការណ៍មកក្រសួង ដើម្បីអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា ពាក់ព័ន្ធនឹងករណីបរិយាកាសកន្លែងការងារកើនឡើងកំដៅ គ្មានអនាម័យ ខ្វះចន្លោះក្នុងការគិតគូរដល់កម្មករនិយោជិត ឬមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងធ្វើការ ដោយក្រសួងរក្សាការសម្ងាត់ជូន»។

លោក ស៊ុន មេសា បានបញ្ជាក់ថា ក្រសួងការងារនឹងទទួលយក និងពិនិត្យរាល់ពាក្យបណ្តឹងរបស់កម្មករនិយោជិតជាមួយការយកចិត្តទុកដាក់ខ្ពស់ ហើយនឹងចាត់វិធានការសមស្រប ដើម្បីធានាឱ្យមានការអនុវត្តតាមច្បាប់ការងារ និងលក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងសមរម្យសម្រាប់កម្មករនិយោជិត។

បើតាមអ្នកនាំពាក្យក្រសួងការងារ ការចូលរួមយ៉ាងសកម្មពីសំណាក់កម្មករនិយោជិតក្នុងការរាយការណ៍បញ្ហាផ្សេងៗក្នុងវិស័យការងារ គឺជាចំណុចសំខាន់ក្នុងការជួយឱ្យក្រសួង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធអាចដឹងពីសុខទុក្ខ និងបញ្ហាជាក់ស្តែងរបស់កម្មករនិយោជិត និងអាចអនុវត្តវិធានការក្នុងការកែលម្អបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម