Connect with us

ព័ត៌មានជាតិ

កម្ពុជាធ្វើសេចក្ដីព្រាងច្បាប់ជលផលថ្មី សំដៅអភិរក្ស និងការពារផលប្រយោជន៍ប្រជានេសាទ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីជលផល ដើម្បីអភិរក្ស និង​ការពារផលប្រយោជន៍ប្រជានេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ១២ ខែឧសភា​ បានជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាង​ច្បាប់ស្តីពីជលផល។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ឡូយ សុផាត ប្រធានគណៈកម្មការ ដោយមាន​ការចូល​ តំណាងគណៈកម្មការនានា នៃរដ្ឋសភា ទីប្រឹក្សា​ច្បាប់​អមរដ្ឋសភា នៅវិមានរដ្ឋសភា។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា នៅក្នុងរយៈពេល១៩ឆ្នាំនេះ ការវិវត្តនៃកំណើនប្រជាសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា បានវិវត្តទៅមុខលឿន​រហ័ស ដែលទាមទារការកែទម្រង់វិស័យជលផល​របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមបរិការណ៍ សេដ្ឋកិច្ចសង្គម​កម្ពុជានិងសាកលលោក។ ក្នុងន័យនេះហើយ ទើបរាជ​រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀ​បចំសេចក្តីព្រាងច្បាប់​ស្តីពីជលផល​ថ្មីនេះឡើង។

សេចក្តីព្រាងច្បាប់ស្តីពី ជលផលមាន១៥ ជំពូក និង ១០៤ មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

បើតាមលោករដ្ឋមន្ដ្រី ឌិត ទីណា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជា​ឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព, ការពារផលប្រយោជន៍​ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្ម ផល ផលិតផលជលផល, គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។

ម្យ៉ាងទៀតច្បាប់ថ្មីនេះ ក៏នឹងបំពេញនូវលក្ខខណ្ឌតម្រូវ និងស្តង់ដា ឱ្យមានសង្គតិភាពទៅនឹងលិខិតុបករណ៍អន្តរជាតិ ដើម្បី ឆ្លើយតបទៅនឹងបរិបទថ្មីៗ ក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មទៅថ្នាក់តំបន់និង អន្តរជាតិ។

គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ​ទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម