ព័ត៌មានជាតិ
ព្រឹទ្ធសភាប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា
នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ទាំងនោះឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា។

បើយោងតាមសេចក្ដីប្រកាសលទ្ធផលរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្ទាប់ពីបានពិនិត្យរួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចប្រគល់ភារកិច្ចឱ្យគណៈកម្មការទី៩ព្រឹទ្ធសភាដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃកម្ពុជា។

សេចក្ដីព្រាងច្បាប់ចំនួន៣ផ្សេងទៀត មានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកអាស៊ាន និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកអាស៊ាន និងចិន។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ត្រូវបានប្រគល់ឱ្យគណៈកម្មការទី៩ ដោយសហការជាមួយគណៈកម្មការទី៥ ដើម្បីពិនិត្យសិក្សា។

គួរឱ្យដឹងថា សេចក្ដីព្រាងច្បាប់ទាំង៤នេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ហើយត្រូវបានបញ្ជូនបន្តមកកាន់ព្រឹទ្ធសភា ដើម្បីពិនិត្យហើយឱ្យយោបល់។
បន្ថែមពីសេចក្ដីព្រាងច្បាប់ខាងលើ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃនេះក៏បានទទួលយកសំណើរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។ សមាជិកថ្មីរបស់ព្រឹទ្ធសភា ដែលត្រូវប្រកាសទទួលស្គាល់នោះ គឺលោក ឈីវ យីស៊ាង៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


