Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ហ៊ុមព័ទ្ធ​​​ផ្ទះ​​ជួល​មួយ​​កន្លែង​នៅ​ស្រុក​​ព្រៃ​នប់​ ​​បន្ទាប់​ពី​បុរស​​ម្នាក់​បាន​រត់​ពី​កន្លែង​ធ្វើ​ចត្តាឡឺស័ក

បានផុស

នៅ

សមត្ថកិច្ច​បាន​ហ៊ុមព័ទ្ធ​​​ផ្ទះជួល​មួយ​​កន្លែង ​ស្ថិត​នៅ​​ភូមិវាល​មាស ឃុំវាលរេញ​ ស្រុក​ព្រៃ​នប់​ខេត្តព្រះសីហនុ​ ​​បន្ទាប់​ពី​បុរស​​ម្នាក់​បាន​រត់​ពី​កន្លែង​ធ្វើ​ចត្តាឡឺស័ក​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០២១​នេះ។​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ៖

ប្រតិបត្តិការ​​នេះ​​ដឹក​នាំ​ដោយ​លោក​ ម៉ែន វណ្ណា មេបញ្ជាការស្តីទី សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់​ដឹក​នាំដោយលោក ឃន ម៉ន នាយករងរដ្ឋបាលស្រុក បានធ្វើការ​ហ៊ុម​ព័ទ្ធ​ ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិតក្នុងភូមិវាលមាល ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ​សារ​ឈ្មោះ លិន វណ្ណៈ ភេទប្រុស អាយុ២៥ មុខរបរអនាម័យ​កាស៊ីណូ​មីងគ័ង បាន​រត់​ចេញ​ពី​ការ​ធ្វើចត្តឡីស័ក​នៅ​កាស៊ីណូម៉ីងគ័ងកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែ​មីនា​ ឆ្នាំ​២០២១។

ក្នុងបន្ទប់ជួលមានគ្នាចំនួន០៣នាក់៖​

១.ឈ្មោះ កាន់ ខេង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅផ្ទះជួលខាងលើ (ត្រូវជាឪពុក) ។

២.ឈ្មោះ កៅ សុភី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលខាងលើ (ត្រូវជាម្តាយ) ។

៣.ឈ្មោះ លិន ស្រីទូច ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ (ត្រូវជាប្អូន) ។

បច្ចុប្បន្ន ឈ្មោះ លិន វណ្ណៈ ត្រូវបានខាងសុខាភិបាល បញ្ជូនទៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រីឯ​មនុស្ស​ពាក់ព័ន្ធ​ចំនួន​១៧នាក់ (ប្រុស០៤នាក់)​ដែល​ស្នាក់​នៅ​តាម​បន្ទប់​នានា​តម្រូវ​ឱ្យ​ដាក់​ដាច់​ដោយ​ឡែក​រង់​ចាំ​វិធាន​ការ​បន្តរបស់សុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម