ព័ត៌មានជាតិ
រកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ដែលជាមន្ត្រីបម្រើការនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ដែលជាមន្ត្រីបម្រើការនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃម្សិលមិញនេះ។

មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង បញ្ជាក់ថា លោក នល់ ចន្នា អាយុ ៣០ឆ្នាំ បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើតេស្តសំណាកលទ្ធផលចេញនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ “មានវិជ្ជមានកូវីដ-១៩” ។ ខាងមន្ទីរពេទ្យបន្ថែមថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺស្នាក់នៅផ្ទះរហូត ដែលស្ថិតនៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង។
ក្រៅពីស្នាក់នៅផ្ទះ អ្នកជំងឺបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយក្រុមគ្រួសាររួមមាន ៖
១. លោក នល់ ណយ អាយុ ៥៦ឆ្នាំ ត្រូវជាឪពុកបង្កើត
២. អ្នកស្រី លន់ ឆៃអ៊ន អាយុ ៥៣ឆ្នាំ ត្រូវជាម្តាយបង្កើត
៣. លោកស្រី ឡុន ធាណា អាយុ ២៧ឆ្នាំ ត្រូវជាប្រពន្ធ
៤. កុមារី ណយ សុភាណុ អាយុ ៤ឆ្នាំ ត្រូវជាកូន
ក្រោយពីធ្វើសេចក្ដីជូនដំណឹង មន្ទីរពេទ្យបង្អែក បានអំពាវនាវឱ្យប្រជាពលរដ្ឋក្រុងសួងដែលបានជួបទាក់ទងផ្ទាល់ និងប្រយោលជាមួយ លោក នល់ ចន្នា មេត្តាផ្តល់ព័ត៌មានទៅកាន់មន្ទីរពេទ្យបង្អែកក្រុង ឬមណ្ឌលសុខភាពនៅជិតផ្ទះ ដើម្បីយកសំណាក និងធ្វើចក្តាឡីស័ក១៤ថ្ងៃ ៕
អត្ថបទ៖ សន្យា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


