ព័ត៌មានជាតិ
សុទ្ធតែជនជាតិខ្មែរទាំងអស់អ្នកឆ្លងកូវីដនៅខេត្តព្រះសីហនុព្រឹកនេះ
នៅថ្ងៃនេះ ខេត្តព្រះសីហនុ នៅបន្តរកឃើញអ្នកឆ្លង ៤៣ នាក់ទៀតក្នុងសហគមន៍ ២០ កុម្ភៈ។ អ្នកឆ្លងទាំង ៤៣ នាក់ ជាជនជាតិខ្មែរទាំងអស់។
ក្រោយផ្ទុះករណីឆ្លងដ៏ធ្ងន់ធ្ងរបំផុតកាលពីម្សិលមិញ ខេត្តព្រះសីហនុមានអត្រាឆ្លងខ្ពស់បំផុតច្រើនជាងខេត្តក្រុងដទៃទៀត។
រដ្ឋបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធទីតាំងដែលសង្ស័យ សូមពិនិត្យសុខភាព(អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក ជាដើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានសម្រេចដាក់សណ្ឋាគារសម័យថ្មី អន្តរជាតិ មានទីតាំងស្ថិតនៅផ្លូវគុជអាស៊ី ( ផ្លូវលេខ១២៣៧) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានជួបកំណត់ត្រាឆ្លងដ៏ច្រើនបំផុតកាលពីម្សិលមិញចំនួន ១៤៣ នាក់ និងព្រឹកនេះទៀត មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៤៣នាក់ទៀត និងគ្មានករណីជាសះស្បើយ។
សរុបតុល្យភាពចុងក្រោយ អ្នកឆ្លងកូវីដនៅខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលមានចំនួន ២៤៩នាក់ ក្នុងនោះមានស្រី១៧៦នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


