Connect with us

កីឡា

CPL: ម្ចាស់​ស្បែកជើងមាស ស្រោមដៃមាស និងពានឯកត្តជន ១០ ទៀត នឹងប្រកាសសប្តាហ៍ក្រោយ

បានផុស

នៅ

លីគកំពូលកម្ពុជា Cambodian Premier League បានកំណត់យកថ្ងៃ ចន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ ដើម្បីប្រគល់មេដាយជូនក្រុមចំណាត់ថ្នាក់លេខ ២ និងលេខ ៣ ព្រម​ទាំង​​ពានរង្វាន់ឯកត្តជនតាមប្រភេទនីមួយៗសម្រាប់រដូវកាល ២០២៤-២០២៥។

ក្រុមព្រះខ័នរាជស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០២៤-២០២៥ បានបញ្ចប់ជាផ្លូវការហើយ ត្រឹមល្ងាចថ្ងៃ អាទិត្យ ទី ១៨ ខែ ឧសភា ខណៈក្រុមជើងឯកបានទៅលើក្រុមព្រះខ័នរាជស្វាយរៀង ក្រុមលេខ ២ បានទៅលើក្រុមភ្នំពេញក្រោន និងក្រុមលេខ ៣ បានទៅលើក្រុម វិសាខា។

ក្រុមម្ចាស់ឯកព្រះខ័នរាជស្វាយរៀង គឺត្រូវបាន CPL ប្រគល់ជូនពាន និងមេដាយមាសរួចរាល់ហើយកាលពីថ្ងៃទី ១៨ ខែ ឧសភា។ ចំណែកមេដាយ​ប្រាក់​សម្រាប់ក្រុមចំណាត់ថ្នាក់លេខ ២ និងមេដាយ​សំរិទ្ធ​សម្រាប់​ក្រុម​លេខ ៣ នឹងត្រូវប្រគល់ជូននៅថ្ងៃទី ២៦ ខែ ឧសភា ជា​មួយ​ពាន​រង្វាន់ឯកត្តជន​ផ្សេង​ៗ។

ពានឯកត្តជន​មាន​ចំនួន​១៣ ប្រភេទ​ផ្សេង​គ្នា​គឺ៖

  • ពាន គ្រូបង្វឹកល្អ
  • ពាន​ កីឡាករល្អ
  • ពាន​ កីឡាករ ១១ នាក់ដំបូងល្អជាងគេ
  • ពាន​ កីឡាករទាត់បញ្ចូលទីច្រើនជាងគេ
  • ពាន ​អ្នកចាំទីល្អ
  • ពាន​ ក្រុមគោរពវិន័យបានល្អ
  • ពាន​ កីឡាករវ័យក្មេងល្អជាងគេ
  • ពាន​ ទីលានប្រកួតល្អជាងគេ
  • ពាន​ កីឡដ្ឋានដែលមានអ្នកចូលទស្សនាច្រើនជាងគេ
  • ពាន​ កីឡដ្ឋានដែលទស្សនិកជនពេញចិត្តជាងគេ
  • ​ពាន​ គ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេ ​
  • ពាន​ កីឡាករសង្គ្រោះបាល់បានល្អជាងគេ និង​
  • ពាន ក្រុមអាជ្ញាកណ្តាលល្អ
រូបតំណាងនៃការប្រគល់ពានកាលពីឆ្នាំ ២០២២

សូមបញ្ជាក់ថា អ្នកឈ្នះពានស្បែកជើងមាសរដូវកាលនេះបានរកឃើញហើយ គឺខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន Andres Nieto បន្ទាប់ពីរកបាន ២១ គ្រាប់។ ចំណែកអ្នកឈ្នះពានឯកត្តជនផ្សេងៗទៀត គឺរង់ចាំការប្រកួតនៅថ្ងៃទី ២១ ខែ ឧសភា នៅសណ្ឋាគារ សាន់ & មូន រីវើសាយ៕

Andres Nieto

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ការពារខ្លួន! ថៃ ព្រមានថា អូមីក្រុងបំប្លែងថ្មី XEC ឆ្លងលឿនជាងផ្តាសាយ ៧ដងឯណោះ

កីឡា៣៦ នាទីutes មុន

CPL: ម្ចាស់​ស្បែកជើងមាស ស្រោមដៃមាស និងពានឯកត្តជន ១០ ទៀត នឹងប្រកាសសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋឃុំពាមប្រធ្នោះ ស្នេីសុំរាជរដ្ឋាភិបាល​សាងសង់ស្ពានថ្មី ខណៈស្ពានចាស់ទ្រុឌទ្រោមខ្លាំងឆ្លងកាត់លែងកើត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ប្រកាសគម្រោងផលិត ខែលការពារមីស៊ីល «Golden Dome» អស្ចារ្យបំផុតលើលោក

ព័ត៌មានជាតិ២ ម៉ោង មុន

សីតុណ្ហភាពនៅតំបន់វាលទំនាបកើនឡើង៣៧°C ខណៈតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានចន្លោះពី២៥ ទៅ៣៦°C

Sokha Hotels

ព័ត៌មានពេញនិយម