កីឡា
Nieto ឈរជាអ្នកឈ្នះស្បែកជើងមាស ខណៈវីរៈ ដារ៉ា ឈរជាអ្នកឈ្នះស្រោមដៃមាសរដូវកាលនេះ
ខ្សែបម្រើប្រយុទ្ធ Andres Nieto របស់ភ្នំពេញក្រោន នឹងក្លាយជាម្ចាស់ស្បែកជើងមាស និងអ្នកចាំទីវីរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាម្ចាស់ស្រោមដៃមាស សម្រាប់លីគកំពូលកម្ពុជា Cambodian Premier League នៅរដូវកាលនេះ។

ការប្រកួតប្រជែងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២០២៥ នេះបានបិទបញ្ចប់ជាផ្លូវការត្រឹមល្ងាចថ្ងៃ អាទិត្យ ទី ១៨ ខែ ឧសភា ម្សិលមិញ ក្នុងនោះក្រុមជើងឯកបានទៅលើក្រុមព្រះខ័នរាជស្វាយរៀង។ ចំណែកជើងឯករងបានទៅលើក្រុមភ្នំពេញក្រោន និងក្រុមលេខ ៣ បានទៅលើ វិសាខា។
នៅក្នុងរដូវកាលនេះ Nieto បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំលីគកំពូលកម្ពុជា ហើយក៏ជាបេក្ខភាពនឹងឈ្នះស្បែកជើងមាសផងដែរ ដោយរូបគេស៊ុតបញ្ចូលទីសរុបបានចំនួន ២១ គ្រាប់ ឈរនៅលើខ្សែប្រយុទ្ធវិសាខា កីឡាករ Anorade Souza Ramon ដែលមាន ២០ គ្រាប់។ ចំណែកចាំទី វីរៈ ដារ៉ា នឹងក្លាយជាម្ចាស់ស្រោមដៃមាស បន្ទាប់ពីឈរនៅលេខរៀងទី ១ ក្នុងនាមជាអ្នកបិទសំណាញ់ទីមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីច្រើនបំផុត (clean sheet) នៅរដូវកាលនេះរហូតដល់ទៅ ១៤ ប្រកួត។

សូមបញ្ជាក់ថា ការលើកពាន Cambodian Premier League របស់ព្រះខ័នរាជស្វាយរៀង បានធ្វើរួចរាល់ជាផ្លូវការហើយកាលពីថ្ងៃទី ១៨ ខែ ឧសភា ម្សិលមិញនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៤,០០០ នាក់៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


